សហគ្រិន និងជា Content Creator កូរ៉េដ៏ស្រស់ស្អាត Inzi ណែនាំកន្លែងស្នាក់នៅមួយ នៅសៀមរាប មានគ្រប់យ៉ាង ធានាដកចិត្តមិនរួច!

  • 2023-11-21 08:08:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ សហគ្រិន និងជាអ្នកបង្កើតមាតិកាបែបឌីជីថល ជនជាតិកូរ៉េដ៏ស្រស់ស្អាត និងល្បីឈ្មោះនៅលើបណ្តាញសង្គមម្នាក់ គឺ Inzi (Inzi Darling កូរ៉េដើរលេង) បានបង្ហាញអារម្មណ៍ពេញចិត្តខ្លាំង បន្ទាប់ពីបានមកលេងកម្សាន្តនៅខេត្តសៀមរាប ហើយបានស្នាក់នៅ Velea at Rose Apple Square ដែលជាប្រភេទ Premium Service Apartment ស្ថិតក្នុងកណ្តាលក្រុងសៀមរាប និង ក្បែរ Pub Street ទៀតផង។

នៅក្នុងវីដេអូ Vlog ដើរលេងរបស់ Inzi នាងបានបង្ហាញអារម្មណ៍សប្បាយ និងដក់ចិត្តខ្លាំងចំពោះ Velea ដោយសារតែ វាផ្តល់ឲ្យនូវ Vibe បែប Cozy ហើយមានសេវាកម្មគ្រប់យ៉ាងដូចសណ្ឋាគារអីចឹង ប៉ុន្តែពេលស្នាក់នៅនឹងមានអារម្មណ៍ថាដូចនៅផ្ទះ។ មិនតែប៉ុណ្ណោះ Inzi ក៏បាន Recommend សម្រាប់អ្នកចង់ទៅលេងសៀមរាប ហើយត្រូវការកន្លែងស្នាក់នៅ អាចពិចារណា Velea បាន ទាំងការស្នាក់នៅរយៈពេលខ្លី ឬ វែង គឺតាមតម្រូវការតែម្តង។

មូលហេតុដែល Inzi និយាយបែបនេះ ក៏ព្រោះតែ Velea មានផ្តល់ឲ្យគ្រប់សេវាកម្មទាំងអស់ នៅក្នុងកញ្ចប់តម្លៃស្នាក់នៅតែមួយ ដូចជា ចំណត, សេវាកម្មសម្អាត និង ថែទាំ, Free Wi-Fi, កន្លែងហាត់ប្រាណ (Gym) និង អាងហែលទឹក ទៀតផង។ លើសពីនេះទៅទៀត នៅក្នុងបន្ទប់ស្នាក់នៅនិមួយៗ គឺ មានគ្រឿងសង្ហារឹមសម្រាប់ប្រើស្រាប់, បន្ទប់គេងស្អាត បន្ទប់ទឹកស្អាត, មានម៉ាស៊ីនបោកខោអាវ ហើយថែមទាំង មានសួនច្បារធំ អាចគយគន់ទេសភាព និងស្រូបយកខ្យល់អាកាស យ៉ាងស្រស់ស្រាយ តែម្តង។

Inzi ក៏បានបង្ហាញដែរថា Velea មានភោជនីយដ្ឋាននៅក្នុងបរិវេណរបស់ខ្លួនដែរ គឺ ហាង Kaifun ដែលផ្តល់នូវម្ហូបអាហារ និងភេសជ្ជៈជាច្រើនជម្រើស ហើយ Inzi ក៏បានជាប់ចិត្តជាមួយនឹង រសជាតិ Kimchi នៅទីនោះដែរ ព្រោះវាមានរសជាតិឆ្ងាញ់ និងស្រស់ៗតែម្តង។

អ្វីដែលរឹតតែពិសេសទៅទៀតនោះ Velea ក៏មាន Workshop ឥតគិតថ្លៃផ្សេងៗ ដូចជា ការគូរគំនូរ, ការឆុងកាហ្វេ, ហាត់យូហ្គា និង ការៀបចំផ្កា ជាដើម ដូច្នេះសម្រាប់អ្នកមកស្នាក់នៅទីនោះ អាចចូលរួម ដើម្បីទទួលបានបទសោធន៍ថ្មី ផងដែរ។

កក់ការស្នាក់នៅរបស់អ្នកនៅ Velea at Rose Apple Square ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ +855 11 881 115​ ឬ velea@roseapplesquare.com សម្រាប់ព័ត៌មានលម្អិតបន្ថែម អ្នកអាចចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ Rose Apple Square តាមរយៈ https://www.facebook.com/veleaatroseapplesquare ឬ គេហទំព័រ https://www.roseapplesquare.com/velea

ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូរបស់ Inzi ខាងក្រោម៖

អត្ថបទ៖ សេង ឡុង