គ្រូ​ឆេក​ចុះ​ចេញ​ពី​តំណែង ទោះ​បី​ជា​ដឹកនាំ​ក្រុម​ឡើង​ Euro 2024

  • 2023-11-21 11:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ជម្រើស​ជាតិ​សាធារណរដ្ឋឆេក​លោក Jaroslav Šilhavý បាន​ចុះ​ចេញ​ពី​តំណែងកាល​ពី​ថ្ងៃ​ច័ន្ទ ទោះ​បី​ជា​លោក​ដឹកនាំ​ក្រុម​ឡើង​ទៅ​លេង​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អឺរ៉ុប Euro 2024 ក្ដី។

លោក Šilhavý ដឹកនាំ​ឆេក​តាំង​ពី​ខែ​កញ្ញា ឆ្នាំ២០១៨។ មូលហេតុ​នៃ​ការ​ចុះចេញ​របស់​លោក​នោះ​គឺ ពាក់ព័ន្ធ​នឹង​សម្ពាធ​ក្នុង​ការ​ដឹកនាំ​ក្រុម​នេះ​តែ​ម្ដង ហើយ​ការ​សម្រេច​ចិត្ត​នេះ​គឺ​ធ្វើ​ឡើង​​ជា​យូរ​មក​ហើយ។

«ទោះ​បី​ជា​យើង​គ្រប់​គ្នា​សប្បាយចិត្ត ក៏​យើង​បាន​សម្រេច​មុន​ការប្រកួត​ថា យើង​នឹង​មិន​បន្ត​ជាមួយ​គ្នា​ឡើយ»។ នេះ​បើ​តាមការ​លើកឡើង​របស់​លោក Jaroslav Šilhavý។

លោក​បាន​បន្ថែម​ថា៖ «សម្ពាធ​ [ក្នុង​ការ​ដឹកនាំ​ក្រុម] មាន​ខ្លាំងពេក ដោយ​ពេល​ខ្លះ​ខ្ញុំ​ក៏​មិន​យល់​ដែរ»។

បុរស​ជនជាតិ​ឆេក​រូប​នេះ ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ឆេក​តាំង​ពី​ឆ្នាំ២០១៨ ដោយ​លោក​ដឹកនាំ​ក្រុម​ឱ្យ​ឈ្នះ ២៩ដង ចាញ់​ ២១ដង និង​ស្មើ​ ១០ដង៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី