ព្រះធម្មវន វាសី ចន្ទ មុនី៖​ មានសទ្ធាជ្រះថ្លាបានវេរបច្ច័យចូលរួមកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ​លើ​ភ្នំបូកគោ

  • 2023-11-27 11:07:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះធម្មវន វាសី ចន្ទ មុនី​ កាល​ថ្ងៃ​ទី​ ២៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ បាន​និមន្ត​ប្រោះព្រំ​នៅ​ភូមិគ្រឹះ​អ្នកឧកញ៉ា សុខ គង់​ និង​បាន​វេរ​បច្ច័យ​ដើម្បី​ចូលរួម​កសាង​ព្រះ​ពុទ្ធប្បដិមា​កម្ពស់​ ១០៨​ ម៉ែត្រ​លើ​ភ្នំបូកគោ។​

ព្រះអង្គ​បាន​ប្រោះព្រំ​ពុទ្ធបរិស័ទ​មក​ពី​ទី​ជិត​ឆ្ងាយ​យ៉ាង​ច្រើន​កុះករ​ដែល​បាន​ឡើង​មក​ជួប​នៅ​លើ​ភ្នំបូកគោ​ក្នុង​នោះ​ព្រះអង្គ​មាន​សទ្ធា​ជ្រះថ្លា​បាន​វេរ​បច្ច័យ​សរុប​ចំនួន​ ១៤,៥០០ ដុល្លារ​អាមេរិក​ និង​ ៣ លាន​រៀល​ដើម្បី​ចូលរួម​កសាង​ព្រះ​ពុទ្ធប្បដិមា​លើ​ភ្នំបូកគោ។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ព្រះពុទ្ធប្បដិមាលើកំពូលភ្នំបូកគោ​នេះ​ នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ទេសចរណ៍​សាសនា​ដ៏​ធំ​នៅ​កម្ពុជា​ និង​ពិភពលោក​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ក្រោយ​សាងសង់​រួច។​

ទីតាំងកសាងព្រះពុទ្ធប្បដិមា​

ឯកឧត្តម​បន្ថែម​ទៀត​ថា​ ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​លើ​ភ្នំបូកគោ​ ក្រុមហ៊ុន​សុខា​បាន​យក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​ជំនឿ​សាសនា​ដែល​ជា​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ផូរផង់​របស់​ប្រជា ពលរដ្ឋ​ខ្មែរ​យូរ​លង់​ណាស់​មក​ហើយ។​ ព្រះ​ពុទ្ធប្បដិមា​ដែល​សាងសង់​នេះ​មាន​កម្ពស់​ខ្ពស់​ជាង​គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ស្ថិត​នៅ​ក្នុង​ចំណោម​ព្រះ​ពុទ្ធប្បដិមា​ដ៏​ខ្ពស់​ៗ​នៅ​លើ​ពិភពលោក​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម