"វិថីប្រុសក្បត់" បទថ្មី ចំណីអារម្មណ៍ប្លែក ពីតារាចម្រៀង ខេម ច្រៀងរៀបរាប់យ៉ាងពិរោះ ក្រអួនក្រអៅ

  • 2023-12-01 08:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ តារាចម្រៀងសម្លេងស្អក ទឹកដមក្រអួនក្រអៅ ខេម បានចេញបទចម្រៀងថ្មី មួយបទ នៅក្នុងផលិតកម្ម Galaxy Navatra មានចំណងជើងថា វិថីប្រុសក្បត់។

បទ វិថីប្រុសក្បត់ តារាចម្រៀង ខេម ច្រៀងរៀបរាប់ពីសេចក្តីស្នេហាឈឺចាប់ ដែលខ្លួនមានចំពោះនារីម្នាក់ ដោយនារីម្នាក់នោះមើលរំលងមនុស្សប្រុសល្អ ស្មោះស្នេហ៍ដូចជាខ្លួន ហើយបែរជាជ្រើសរើសយកមនុស្សប្រុសក្បត់ ធ្វើឱ្យនាងឈឺចាប់ទៅវិញ។ យ៉ាងណាមិញ ទាំងនេះគ្រាន់តែជាអត្ថន័យនៅក្នុងបទចម្រៀងប៉ុណ្ណោះ ដែលសឹងតែធ្វើឱ្យអ្នកស្តាប់ចូលតួទៅតាមប៉ារ៉ូលចម្រៀង អមជាមួយនឹងទឹកដមសំឡេងដ៏ពិរោះ ក្រអួនក្រអៅរបស់ ខេម។

វិថីប្រុសក្បត់ ជាស្នាដៃនិពន្ធ Melody ដោយលោក គូម៉ា និង និពន្ធបទភ្លេងដោយ ប្រុសម៉ៅ។ បទថ្មីនេះ ជាចំណីអារម្មណ៍ប្លែកថ្មីមួយទៀត ពីផលិតកម្ម Galaxy Navatra។ គិតមកទល់ពេលនេះ បទ វិថីប្រុសក្បត់ មានចូលទស្សនាប្រមាណ 130K Views។ បើសិនប្រិយមិត្ត ដែលជាអ្នកគាំទ្ររបស់តារាចម្រៀង ខេម ចង់ដឹងថា បទថ្មីនេះ មានអត្ថន័យ ពិរោះយ៉ាងណានោះ អាចចូលទៅស្តាប់ និង ទស្សនា MV នៅលើឆាណែល YouTube ផ្លូវការរបស់ផលិតកម្ម Galaxy Navatra៕

អត្ថបទ ៖ សង្ហា