លោក​ ជិន​ បញ្ញាវ័ន្ត៖​ មក​ចូលរួម​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ​នេះ​ចង់​បាន​បរិយាកាស​ថ្មី​

  • 2023-12-02 11:55:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ជិន​ បញ្ញាវ័ន្ត​ ថា​ហេតុផល​ដែល​មក​ចូលរួម​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ​ លើក​ទី២៨​ ស្អែក​នេះ​គឺ​ចង់​បាន​បរិយាកាស​ថ្មី​ប្លែក​ភ្នែក​ ព្រោះ​កន្លង​ទៅ​ធ្លាប់​តែ​រត់​នៅ​ទីក្រុង​ជា​ដើម។​

លោក​ ជិន​ បញ្ញាវ័ន្ត​ (ខាងឆ្វេង)

ជិន​ បញ្ញាវ័ន្ត​ បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​លោក​មក​ចូលរួម​រត់​ប្រណាំង​នៅ​សៀមរាប​នេះ​គឺ​ទី១​ រត់​កម្សាន្ត​អារម្មណ៍​ជា​អ្នក​ដទៃ​ដែល​មកពីគ្រប់​ទិសទី​ ទី២​ ចង់​បាន​អារម្មណ៍​ថ្មី​ប្លែក​ពិសេស​ឃើញ​ទេសភាព​បែប​ធម្មជាតិ​ មាន​ប្រាសាទ​នានា​ជា​ដើម​ និង​ទី៣​ បន្ត​រត់​លេង​បន្ថែម​ទៀត​ ព្រោះ​ជា​អ្នក​ស្រឡាញ់​កីឡា​រត់​ប្រណាំង​នេះ​មក​រហូត​ហើយ។​

ព្រឹត្តិការណ៍​នេះ​ល្អ​ និង​មាន​សារប្រយោជន៍​ច្រើន​ដល់​ប្រទេស​កម្ពុជា​ ពិសេស​នោះ​គឺ​ខេត្ត​សៀមរាប​នេះ​តែ​ម្ដង​ ព្រោះ​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ​តាម​រយៈ​កីឡា​ និង​បាន​ជួយ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​នៅ​កម្ពុជា។​ បន្ថែម​ពី​នេះ​ក៏​បាន​ជួយ​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ផង​ដែរ។​

ទិដ្ឋភាពអ្នករត់មកយកស្លាកលេខ

រំលឹក​ដែរ​ថា​ «ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ មុខ​អង្គរ​ លើក​ទី២៨»​ នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី៣​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ ស្អែកនេះ​ហើយ​ក្នុង​ខេត្ត​សៀមរាប។​ តាម​ឲ្យ​ដឹង​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​អ្នក​ចូលរួម​រត់​ប្រណាំង​មាន​ចំនួន​ ១០ ១៥៤ នាក់​មក​ពី​៧៨​ប្រទេស​ផ្សេងៗ​គ្នា៕​

ទិដ្ឋភាពអ្នករត់មកយកស្លាកលេខ

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម