បណ្ឌិត​ ថោង​ ខុន៖​ ទិវារត់ម៉ារ៉ាតុង​អង្គរ​នេះ​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចូលរួម​លើក​កិត្យានុភាព​ប្រទេស​ជាតិ​ជា​ខ្លាំង​

  • 2023-12-03 08:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ឌិត​ ថោង​ ខុន​ ថា ​«ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អង្គរ»​ នេះ​គឺ​បាន​បង្ហាញ​ពី​ការ​ស្រឡាញ់​ចូលចិត្ត​វិស័យ​កីឡា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ការ​ចូលរួម​លើក​ស្ទួយ​កិត្យានុភាព​ប្រជាជាតិ​ជា​ខ្លាំង។​

បណ្ឌិត​ ថោង​ ខុន​

ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បណ្ឌិត​ ថោង​ ខុន​ មាន​ប្រសាសន៍​ថា​ **«ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ»​** គឺ​ដំណើរ​ការ​ទៅ​ដោយ​រលូន​មិន​មាន​បាតុភាព​អ្វី​ជា​ការ​កត់សម្គាល់​នោះ​ទេ។​ ទាំង​ក្រុម​បច្ចេកទេស​ និង​ខាង​អាជ្ញាធរ​សហការ​រៀបចំ​បាន​ល្អ​ និង​ធ្វើ​ឲ្យ​អ្នក​ចូលរួម​មាន​ការ​ពេញ​ចិត្ត​ជា​ខ្លាំង។​

ទិដ្ឋភាពអ្នកចូលរួមរត់ប្រណាំងព្រឹកមិញ

ឯកឧត្ដម​សូម​ថ្លែង​អំណរគុណ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​មក​ចូលរួម​ច្រើន​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ។​ បន្ទាប់​ពី​ស៊ីហ្គេម​ ២០២៣​ នៅ​កម្ពុជា​រួចមក​ប្រជាពលរដ្ឋ​បាន​យល់​កាន់​តែ​ច្បាស់​អំពី​វិស័យ​កីឡា​ និង​អត្ថប្រយោជន៍​ពី​ការ​លេង​កីឡា​ទើប​នាំ​ឲ្យ​មាន​ការ​ចូលរួម​ផុលផុស​ខ្លាំង​បែប​នេះ។​ ការ​ចូលរួម​ច្រើន​កុះករ​នេះ​បាន​បញ្ជាក់​ពី​ការ​លើកស្ទួយ​វិស័យ​កីឡា​ និង​បង្ហាញ​កិត្យានុភាព​ប្រទេសជាតិ​ខ្លាំង​ដល់​បរទេស​ថា​កម្ពុជា​ពោរពេញ​ដោយ​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍។​

ទិដ្ឋភាពអ្នកចូលរួមរត់ប្រណាំងព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ «ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អង្គរ​ ឆ្នាំ​២០២៣»​ នេះ​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ព្រឹកមិញ​នៅ​មុខ​ប្រាសាទ​អង្គរ​ដោយ​មាន​អ្នក​ចូលរួម​ ១០ ១៥៤​នាក់។​ ក្នុង​នោះ​ប្រទេស​ដែល​មក​ចូលរួម​ប្រមាណ​ខ្ទង់​ជាង ៣ ០០០នាក់​មក​ពី​ ៧៨​ប្រទេស៕​

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី