បទ 'Kill This Love' របស់ក្រុម BLACKPINK មានអ្នកមើល ១,៩ ពាន់លាន Views លើ YouTube

  • 2023-12-04 07:06:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមផលិតកម្ម YG Entertainment នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៣ វីដេអូចម្រៀង 'Kill This Love' របស់ក្រុម BLACKPINK មានការចូលមើលលើសពី ១,៩ ពាន់លានដងនៅលើ YouTube ។

សមិទ្ធិផលនេះកើតឡើង ដោយចំណាយពេលប្រហែល ៤ ឆ្នាំ ៨ ខែបន្ទាប់ពីវីដេអូចម្រៀង Kill This Love នេះ បានចេញជាផ្លូវការ នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១៩ ដែលបង្ហាញពីក្តីស្រឡាញ់ដ៏រឹងមាំរបស់អ្នកគាំទ្រទូទាំងពិភពលោកចំពោះក្រុមនារី K-Pop នេះ។

ជាមួយគ្នានេះ BLACKPINK ក្លាយជាក្រុម K-pop ដំបូងគេដែលមានវីដេអូចម្រៀងចំនួនពីរ មានអ្នកចូលទស្សនាលើសពី ១​,៩ ពាន់លាន Views ។ បទចម្រៀងដែលល្បីខ្លាំងផ្សេងទៀតរបស់ពួកគេគឺបទ 'DDU-DU DDU-DU' ពីមុនបានសំរេចគោលដៅដូចគ្នា ហើយបច្ចុប្បន្នកំពុងឈានទៅដល់ការចូលមើលប្រមាណ ២,២ ពាន់លាន Views។

'Kill This Love' បានទាក់ទាញអ្នកគាំទ្រតន្ត្រីទូទាំងពិភពលោកជាមួយនឹងការសម្តែងដ៏មានថាមពល និងប្រកបដោយមន្តស្នេហ៍របស់ BLACKPINK រួមទាំងសោភ័ណភាព ប្រកបដោយភាពច្នៃប្រឌិត ធ្វើអោយអារម្មណ៍នៃបទចម្រៀងកាន់តែមានភាពរីករាយ។

គួរឱ្យដឹងថា BLACKPINK ថ្មីៗនេះបានបញ្ចប់ 'BLACKPINK WORLD Tour [BORN PINK]' របស់ពួកគេ ដែលជាការប្រគំតន្ត្រីទេសចរណ៍ពិភពលោកដ៏ធំបំផុតដោយក្រុមនារី K-pop ទាក់ទាញមនុស្សប្រមាណ ១,៨ លាននាក់៕

អត្ថបទ ៖ សង្ហា