​រថយន្តអគ្គិសនី ២ម៉ូឌែលរបស់ Toyota និង MG ដែលមានតម្លៃល្អនៅប្រទេសកម្ពុជា

  • 2023-12-05 02:24:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តអគ្គិសនី Toyota bZ4X គឺមានលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយដែលនាំចូលដោយឈ្មួញកណ្តាលលក់រថយន្តមួយទឹកជាច្រើន។ ខណៈដែលពួកគេផ្តល់នូវតម្លៃដ៏ល្អសម្រាប់រថយន្ត តើវាពិតជាល្អដែរទេ? តារាងប្រៀបធៀបខាងក្រោមនេះនឹងបង្ហាញថារថយន្តអគ្គិសនី MG Marvel R ផ្តល់នូវលក្ខណៈពិសេសស្រដៀងគ្នា និងមានគុណសម្បត្តិច្រើនជាងរថយន្ត Toyota bZ4X។ ប៉ុន្តែ អ្នកលក់បាននិយាយថារថយន្ត Toyota bZ4X របស់ពួកគេគឺជាមានរយៈចម្ងាយបើកបរបានឆ្ងាយកម្រិត Pro ដែលអាចបើកបានរហូតដល់ 615km។ តើវាជាការពិតទេ?

ក្រុមហ៊ុន Toyota នៅប្រទេសចិនបានដាក់បង្ហាញ bZ4X របស់ខ្លួនជាមួយនឹងម៉ូដែល “615 Pro”។ រថយន្តនេះត្រូវបានគេអះអាងថាវាអាចបើកបាន 615Km ក្នុងការសាកមួយពេញ។ ប៉ុន្តែលទ្ធផលនេះត្រូវបានតេស្តសាកល្បងដោយ CLTC (China Light-Duty Vehicle Test Cycle) ដែលជាអង្គភាពធ្វើតេស្តរថយន្តធុនស្រាលរបស់ប្រទេសចិន។ ជាមួយនឹងការស្រាវជ្រាវដ៏រហ័សរបស់អ្នកផលិត, រថយន្ត bZ4X 615 Pro របស់ចិនគឺមានសមត្ថភាពថ្មនិងកម្លាំងបើកបរដូចគ្នាទៅនឹងរថយន្តទីផ្សារសហរដ្ឋអាមេរិកដែរគឺម៉ូឌែល bZ4X XLE និង bZ4X Limited។ ទីផ្សារអាមេរិកត្រូវបានគេអះអាងថារថយន្ត Toyota bZ4X មានសមត្ថភាពបើកបរបានចម្ងាយត្រឹមតែ 252 mile ប៉ុណ្ណោះ ហើយលទ្ធផលនេះបានពីការតេសត្តរបស់ EPA ដែលជាទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក។ រយៈចម្ងាយ 252 mile បំប្លែងទៅជាគីឡូម៉ែត្រគឺ 405Km ដែលតិចជាង 615Km ឆ្ងាយណាស់។ វាក៏មិនមានការពន្យល់ជាក់លាក់អំពីរបៀបដែល EPA និង CLTC បានធ្វើតេស្តហើយឃើញថាខុសគ្នានោះដែរ។ ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងារ EPA ក៏ទទួលខុសត្រូវចំពោះការធ្វើតេស្តម៉ាកល្បីៗផ្សេងទៀតដូចជា Tesla ជាដើម។

រយៈចម្ងាយ 405Km របស់រថយន្ត Toyota bZ4X គឺប្រហាក់ប្រហែលជាមួយរយៈចម្ងាយ 402Km របស់រថយន្ត MG Marvel R ដោយឆ្លងកាត់ការធ្វើតេស្តពីមន្ទីរពិសោធន៍ WLTP (Worldwide Harmonized Light Vehicle Test Procedure) ដែលជាអង្គការអឺរ៉ុបដែលធ្វើតេស្តរថយន្តសម្រាប់ទីផ្សារប៉ែកអឺរ៉ុក ហើយពួកគេក៏ផ្តល់នូវលក្ខខ័ណ្ឌបើកបរជាក់ស្តែងសម្រាប់ការវាយតម្លៃរបស់ពួកគេដោយយុត្តិធម៌បំផុត។ ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការកំណត់លក្ខខ័ណ្ឌនៃការបើកបរដ៏ល្អបំផុត ធ្វើឱ្យអ្នកសាកល្បងឯករាជ្យអាចបើកបររថយន្ត Marvel R បានដល់ទៅ 450Km។

តម្លៃដ៏ធំបំផុតសម្រាប់រថយន្តអគ្គិសនី MG Marvel R គឺអាចរកទិញបានតែពីក្រុមហ៊ុននាំចូលផ្លូវការតែប៉ុណ្ណោះ ដែលមានការបញ្ជាក់និងធានាត្រឹមត្រូវដោយរួមបញ្ចូលទាំងការដំឡើងឆ្នាំងសាកនៅផ្ទះរបស់អតិថិជនដោយឥតគិតថ្លៃផងដែរ។ រថយន្តនេះក៏ផ្តល់នូវការធានាពីរោងចក្រផ្ទាល់រយៈពេល 5ឆ្នាំដើម្បីធានាបាននូវភាពថាអ្នកនឹងជាម្ចាស់រថយន្តរយៈពេលយូរដោយគ្មានបញ្ហានិងគ្មានកង្វល់ឡើយ។ ហើយក្រុមហ៊ុន MG ក៏មាននូវមជ្ឈមណ្ឌលសេវាកម្មជួសជុលនិងថែទាំរថយន្តផ្ទាល់ជារបស់ខ្លួន ជាមួយនឹងអ្នកបច្ចេកទេសផ្នែកសេវាកម្មដែលមានសមត្ថភាពខ្ពស់ហើយឆ្លងកាត់ការបណ្តុះបណ្តាលពីអ្នកជំនាញ ហើយជាពិសេសជាមួយរថយន្ត អគ្គិសនីផ្ទាល់តែម្តង។

រថយន្តអគ្គិសនី MG Marvel R ផ្តល់នូវលក្ខណៈពិសេសជាង និងទំហំធំទូលាយជាងរថយន្ត Toyota bZ4X ដែលមិនមានដូចគ្នាទេ។ MG Marvel R មានអេក្រង់កម្សាន្តធំជាង អមជាមួយមុខងារនិងបច្ចេកវិទ្យាទំនើបកាន់តែសំបូរបែប។ ហើយ MG ក៏បានបំពាក់នូវទំហំកង់ធំជាងជាប្រភេទសំបកកង់មានកម្រិតខ្ពស់ម៉ាក Michelin ដែលមាននូវគុណភាពល្អដើម្បីផ្តល់នូវការធ្វើដំណើរការកាន់តែមានទំនុកចិត្តនិងផាសុកភាព។

ជាមួយកត្តាខុសគ្នាជាច្រើនដែលបានពន្យល់ខាងលើ លោកអ្នកអាចចាប់ផ្តើមឃើញពីរលក្ខណៈពិសេសដែលរថយន្ត MG Marvel R បានផ្តល់នូវអត្ថប្រយោជន៏ច្រើននិងមានតម្លៃកាន់តែល្អប្រសើរឡើង។ MG ក៏ផ្តល់ឱ្យលោកអ្នកនូវមុខងារប្រើប្រាស់ដ៏ពិសេសៗជាច្រើនទៀតដើម្បីធ្វើឱ្យលោកអ្នកក្លាយជាម្ចាស់រថយន្តអគ្គិសនីដំបូងគេដែលមានផាសុកភាពនិងភាពងាយស្រួលបំផុតតាមដែលអាចធ្វើទៅបាន។ ហើយការទិញរថយន្ត Toyota bZ4X ក៏អាចមានហានិភ័យខ្ពស់ផងដែរក្នុងការដែលឈ្មួញកណ្តាលនៃរថយន្តមួយទឹកមិនអាចផ្តល់នូវសេវាកម្មថែទាំឬជួសជួលរថយន្តរបស់អ្នកឱ្យបានត្រឹមត្រូវ។ ចំនុចនេះនឹងកាត់បន្ថយយ៉ាងខ្លាំងនូវតម្លៃលក់បន្តរបស់រថយន្ត Toyota bZ4Xs ដែលត្រូវបាននាំចូលដោយឈ្មួញទីផ្សាររថយន្តមួយទឹក។

អត្ថបទពេញនិយម