ខំរើចេញពីចិន ទៅឥណ្ឌា! តែឥឡូវការផលិត iPhone នៅឥណ្ឌាក៏ត្រូវផ្អាកទៀត
- 2023-12-05 02:46:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខំរើចេញពីចិន ទៅឥណ្ឌា! តែឥឡូវការផលិត iPhone នៅឥណ្ឌាក៏ត្រូវផ្អាកទៀត
ចន្លោះមិនឃើញ
ក្រុមហ៊ុន Foxconn និង Pegatron របស់តៃវ៉ាន់ បានផ្អាកផលិតកម្ម iPhone របស់ Apple នៅរោងចក្ររបស់ខ្លួននៅក្រុង Chennai រដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ដោយសារមានភ្លៀងធ្លាក់ខ្លាំងពេក។
ទីក្រុងដែលជាជម្រុកនៃការផលិតគ្រឿងអេឡិចត្រូនិចធំៗនេះ បានទទួលរងពីព្យុះស៊ីក្លូន Michaung ដ៏ខ្លាំង ហើយមកដល់ពេលនេះ មានមនុស្ស២នាក់ហើយបានស្លាប់។
ក្រុមហ៊ុន Foxconn មិនទាន់សម្រេចចិត្តទេថា នឹងបន្តផលិតកម្ម iPhone ក្នុងរោងចក្ររបស់ខ្លួនដែលមានកម្មករប្រមាណ ៣ម៉ឺន ៥ពាន់នាក់នោះ នៅពេលណានោះទេ។ ដោយឡែកចំពោះក្រុមហ៊ុន Pegatron វិញ នេះគឺជាលើកទី២ហើយដែលខ្លួនបានបិទរោងចក្រ ដោយកាលពីខែកញ្ញាកន្លងទៅ រោងចក្រដំឡើង iPhone របស់ខ្លួន បានជួបគ្រោះអគ្គិភ័យ។
គួរដឹងថា Foxconn បានពង្រីកវត្តមានរោងចក្ររបស់ខ្លួនចូលកាន់តែរដ្ឋភាគខាងត្បូងឥណ្ឌានេះ ខណៈដែល Apple កំពុងបង្វែរផលិតកម្មមួយចំនួនចេញពីប្រទេសចិន។
ក្នុងត្រីមាសកន្លងទៅ Apple បានកត់ត្រាការដឹកជញ្ជូន iPhone ចេញពីប្រទេសឥណ្ឌា ដែលមានចំនួនខ្ពស់បំផុតជាង ២,៥លានគ្រឿងឯណោះ។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុន Counterpoint Research៕