តោះៗ! មកភ្លក់មុខម្ហូបសម្បូរបែប ជាង១៨០ស្ដង់ ក្នុងពិព័រណ៍ម្ហូបអាហារ Nhamfesta

  • 2023-12-05 03:27:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាពិសេស ទទួលយកបទពិសោធ៍ថ្មី ជាមួយនិងកម្មវិធីពិព័រណ៍ម្ហូបអាហារដ៏ធំបំផុត និងប្លែកជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយផ្តល់ជូននូវជម្រើសម្ហូបអាហារដ៏សម្បូរបែប Nhamfesta

នៅក្នុងកម្មវិធីពីព៍រណ័ម្ហូបដ៏សម្បូរបែបនេះ ប្រិយមិត្តនិងបានសាកល្បងភ្លក់រសជាតិអាហារឈ្ងុយឆ្ងាញ់ជាច្រើនរាប់រយមុខ ដែលមានរហូតទៅដល់ ១៨០ស្តង់។ រួមមាន មុខម្ហូបខ្មែរ និងម្ហូបអាហារមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍

កម្មវិធីនេះនឹងប្រព្រឹត្តទៅរៀងរាល់ ថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ក្នុងរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ ៣១ ខែធ្នូ ឆ្នាំ២០២៣(រៀងរាល់ថ្ងៃ សុក្រ ដល់ថ្ងៃ អាទិត្យ) នៅទីធ្លា The Elysée កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៤រសៀល រហូតដល់ម៉ោង ១០យប់

មិនតែប៉ុណ្ណោះ Nhamfesta នឹងនាំមកនូវទស្សនីភាពត្រជាក់ភ្នែក ជុំវិញការសម្ដែងពីសិល្បករសិល្បការិនីល្បីៗនៅក្នុងប្រទេសកម្ពុជា រួមមានតារាចម្រៀងសំឡេងផ្អែម ថេណា លោក ម៉ាណិត និងលោក ឆាល ខាលវីណូ ដែលជាជនជាតិខ្មែរដំបូងគេបានជាប់ក្នុងចំណាត់ថ្នាក់ top 12 ក្នុងកម្មវិធី Master Chef US

កុំភ្លេចចូលរួមឱ្យបានច្រើនកុះករ ភ្លក់រសជាតិម្ហូបអាហារឈ្ងុយឆ្ងាញ់ពីកម្មវិធី ពីព័រណ៍ម្ហូបអាហារ Nhamfesta

កេសរ