Arteta ចង់​បាន​ Aaron Ramsdale បន្ត​នៅ​ Arsenal បន្ត​ទៀត​

  • 2023-12-05 12:09:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mikel Arteta អ្នកចាត់ការ​ក្លឹប​ Arsenal បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ លោក​ចង់​ឲ្យ​អ្នកចាំទី​ Aaron Ramsdale បន្ត​នៅ​ជា​មួយ​ក្លឹប​លោក​ទៀត​។

លោក​ Arteta បាន​និយាយ​ថា​៖" ខ្ញុំ​នៅ​តែ​ចង់​បាន​ Ramsdale បន្ត​នៅ​ជា​មួយ​យើង​។ ខ្ញុំ​កាន់​តែ​សប្បាយ​ចិត្ត​ថែម​ទៀត​ បើ​យើង​មាន​អ្នកចាំទី​២នាក់​ ដែល​ក្នុង​នោះ​គឺ​ Ramsdale នៅ​បន្ត​ជា​មួយ​យើង​ "។

លោក​បន្ត​ថា​៖" និយាយ​ទៅ​គេ​នៅ​តែ​ស្ម័គ្រចិត្ត​ចង់​លេង​ជា​មួយ​យើង​។ ដូច​កីឡាករ​ដទៃ​ទៀត​អញ្ចឹង​ គេ​ចង់​លេង​ឲ្យ​ Arsenal ហើយ​នេះ​ជា​អ្វី​ដែល​គេ​ចង់​បាន​ "។

Ramsadale ជា​អ្នកចាំទី​របស់​ Arsenal ប៉ុន្តែ​ក្លឹប​នេះ​នឹង​ទិញ​អ្នកចាំទី​មួយ​ទៀត​គឺ​ David Raya ពី​ Brentford៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម