Newcastle ចាប់​អារម្មណ៍​ចង់​បាន​ David de Gea

  • 2023-12-05 12:49:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Newcastle United ចាប់​អារម្មណ៍​ចង់​បាន​អ្នកចាំទី​ David de Gea ក្នុង​ពេល​រដូវកាល​ទិញ​ដូរ​កីឡាករ​ខែ​មករា​បើក​ខាង​មុខ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports ។

បើ​តាម​ប្រភព​ខាង​លើ​ De Gea ចង់​បាន​ ក្រោយ​អ្នកចាំទី​ Nick Pope របួស​ធ្ងន់​ត្រង់​ស្មា​ ដែល​តម្រូវ​ឲ្យ​សម្រាក​ព្យាបាល​របួស​ ៣-៤ខែ​។

De Gea មិន​ទាន់​ទៅ​លេង​នៅ​ក្លឹប​ណា​មួយ​នៅ​ឡើយ​ទេ​ ក្រោយ​ចប់​កុងត្រា​ជា​មួយ​ Manchester United កាល​ពី​ចុង​រដូវកាល​មុន​នេះ​។

នៅ​ខណៈ​នេះ​​គេ​មាន​វ័យ​៣៣ឆ្នាំ​ហើយ​ ដោយ​បាន​សាង​ស្នាដៃ​ជា​កំពូល​អ្នកចាំទី​រាប់​ឆ្នាំ​មក​ហើយ​នៅ​ Man Utd និង​ Atletico Madrid៕

ប្រភព៖ Sky Sports   អត្ថបទ៖ សេរី មង្គល