លោក​ស្រី​ អាម៉ាន់ដា៖​ ម៉ារ៉ាតុង​អង្គរ​នេះ​អ្វី​គ្រប់យ៉ាង​ស្រស់​ស្អាត​ហើយ​ជុំវិញ​ប្រាសាទ​គឺ​ដូច​វេទមន្ត​អីចឹង​

  • 2023-12-07 09:38:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ស្រី​ អាម៉ាន់ដា​ ថា​ពិត​ជា​មាន​សប្បាយ​រីករាយ​ និង​ទទួល​បាន​បទ​ពិសោធ​ដ៏​អស្ចារ្យ​នៅ​សៀមរាប​ក្នុង​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​ លើក​ទី២៨​ ​នេះ​ ពិសេស​មើល​ជុំវិញ​ប្រាសាទ​អង្គរ​ហាក់​ដូច​ជា​វេទមន្ត​អីចឹង។​

លោក​ស្រី​ អាម៉ាន់ដា​

ស្ត្រី​ជនជាតិ​អូស្ត្រាលី​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី២​ ហើយ​ដែល​បាន​មក​ចូលរួម ​«ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អង្គរ»។​ លោក​ស្រី​ អាម៉ាន់ដា​ ជា​គ្រូ​នៅ​សាលា​ Melbourne Girls Grammar School ហើយ​ឆ្នាំ​នេះ​គឺ​មក​ម៉ារ៉ាតុង​ជា​មួយ​សិស្ស​ចំនួន​ ២៣​ និង​គ្រូ​៣រូប​ផ្សេង​ទៀត។​

សិស្សលោក​ស្រី​ អាម៉ាន់ដា​

និយាយ​ពី​អារម្មណ៍​វិញ​លោកស្រី​ អាម៉ាន់ដា​ ប្រាប់​ថា​រំភើប​ខ្លាំង​សប្បាយ​ចិត្ត​ដែល​ទទួល​បទពិសោធន៍​ដ៏​អស្ចារ្យ​នេះ។​អ្វី​គ្រប់យ៉ាង​គឺ​ស្រស់ស្អាត​ចូលចិត្ត​អាកាសធាតុ​ ហើយ​មាន​អារម្មណ៍​ថា​គ្រប់យ៉ាង​ដូច​វេទមន្ត​អ៊ីចឹង​ជុំវិញ​ប្រាសាទ​អង្គរវត្ត។​ ស្ត្រី​វ័យ​ ៦៣​ឆ្នាំ​ ខាង​លើ​ពេញ​ចិត្ត​ចំពោះ​អ្នក​រៀបចំ​ដែល​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ល្អ ​និង​អស្ចារ្យ​ពេល​នេះ​សង្ឃឹម​ថា​នឹង​ចូលរួម​លើក​ក្រោយ។​

សិស្សលោក​ស្រី​ អាម៉ាន់ដា​

អរគុណ​កម្ពុជា​ដែល​បង្កើត​ព្រឹត្តិការណ៍​នេះ​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ផ្នែក​ពិសេស​ នៃ​ជីវិត​របស់​លោកស្រី​ និង​សិស្សជា​ពិសេស​ក្នុង​នាម​ជា​គ្រូ​បង្រៀន​ម្នាក់​ដែល​អាច​ធ្វើ​រឿង​អស្ចារ្យ​បែប​នេះ​ជា​មួយ​សិស្ស​ដែល​មិន​ធ្លាប់​គិត​ពីមុន។​

រំលឹក​ដែរ​ថា​ «ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អង្គរ​ ឆ្នាំ​២០២៣»​ លើក​ទី២៨​ នេះ​បាន​បិទ​បញ្ចប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី៣​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ នៅ​មុខ​ប្រាសាទ​អង្គរ​ដោយ​មាន​អ្នក​ចូលរួម​ ១០ ១៥៤​ នាក់។​ ក្នុង​នោះ​បរទេស​ដែល​មក​ចូលរួម​មាន​ប្រមាណ​ខ្ទង់​ជាង ៣ ០០០ នាក់​មក​ពី​ ៧៨​ប្រទេស៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី