កម្មវិធី​ «អ្នក​លេង​គុន»​ ជា​ការ​ជំរុញ​ល្បុក្កតោ​ឈាន​ទៅ​កម្រិត​អាជីព​ និង​ពង្រីក​ការ​គាំទ្រ​ពី​អន្តរជាតិ​

  • 2023-12-08 05:23:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ អ៊ូ​ តារា​ តំណាង​សហព័ន្ធ​គុន​ល្បុក្តតោ​កម្ពុជា​ ថា​កម្មវិធី​ប្រកួត​ «អ្នក​លេង​គុន»​ ជា​ការ​ជំរុញ​ក្បាច់​គុន​ល្បុក្កតោ​ឲ្យ​ឈាន​ទៅ​មួយ​កម្រិត​ទៀត​គឺ​កម្រិត​អាជីព​ និង​ជា​ពង្រីក​ការ​គាំទ្រ​ពី​បណ្ដា​ប្រទេស​អន្តរជាតិ​ផ្សេងៗ​ទៀត។​

លោក អ៊ូ តារា

អគ្គលេខាធិការ​រង​សហព័ន្ធ​ល្បុក្កតោ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ «អ្នក​លេង​គុន» ​ពិត​ជា​មាន​សារសំខាន់ និង​ជា​សកម្មភាព​ផ្សព្វផ្សាយ​ថ្មី​ក៏​ដូច​ជា​ការ​ជំរុញ​បន្ថែម​ទៀត​ចំពោះ​គុន​ល្បុក្កតោ​ឲ្យ​ឈាន​ទៅ​មួយ​កម្រិត​ទៀត​គឺ​កម្រិត​អាជីព។​

កីឡាករ ចាន់ រតនា

ព្រឹត្តិការណ៍​នេះ​គឺ​ជា​ការ​បង្ហាញ​ពី​ការ​គាំទ្រ​ ពី​សកម្មភាព​ផុលផុស​នៅ​ក្នុង​ស្រុក​ផង​ និង​លើក​គុណ​តម្លៃ​ឲ្យ​បរទេស​ ឬ​ឆាក​អន្តរជាតិ​ខាង​ក្រៅ​មាន​ទំនុក​ចិត្ត​ទទួល​ស្គាល់​ក្បាច់​គុន​បុរាណ​មួយ​នេះ​ហើយ​ឈាន​មក​ចូលរួម​ហ្វឹកហាត់​គាំទ្រ​បន្ថែម​ទៀត។​ មួយ​វិញ​ទៀត​ការ​ពង្រីក​ផ្សព្វផ្សាយ​ ឬ​ធ្វើ​ឲ្យ​ល្បុក្កតោ​ល្បីល្បាញ​បាន​ជា​តួនាទី​របស់​ខ្មែរ​គ្រប់​គ្នា​ត្រូវ​ចូលរួម​ទើប​ក្បាច់​គុន​នេះ​អាច​រីកចម្រើន​ទៅ​បាន។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ «អ្នក​លេង​គុន»​ ជា​ការ​ប្រកួត​ល្បុក្កតោ​លក្ខណៈ​អន្តរជាតិ​ដែល​មាន​៥ប្រទេស​ចូលរួម​គឺ​ កម្ពុជា​ ឡាវ​ វៀតណាម​ ហ្វីលីពីន​ ឥណ្ឌូណេស៊ី។​ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៦​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ ចាប់​ពី​ម៉ោង​ ៦កន្លះ​ល្ងាច​តទៅ។​ សំបុត្រ​មាន​លក់​ចាប់​ពី​ថ្ងៃ​ទៅ​ហើយ​នៅ​មុខ​ពហុ​កីឡដ្ឋាន​ជាតិ៕​

មេដាយ

អត្ថបទ៖ នួន ស៊ីណា​