ស្រស់សោភា ណាស់! មកមើលសម្រស់ កញ្ញា រ៉ូហ្សា តួឯកស្រី នៅក្នុងរឿង ដើមចេកជ្វា

  • 2023-12-08 09:00:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា រ៉ូហ្សា តួឯកស្រីនៅក្នុងរឿង ដើមចេកជ្វា បានប្រាប់ Sabay ថា ការសម្តែងនៅក្នុងរឿងភាគនេះ ជាបទពិសោធន៍ថ្មីមួយ ដោយកញ្ញា ត្រូវសម្តែងជាតួអង្គកាច ហើយកន្លងមកកញ្ញាធ្លាប់តែសម្តែង ជាតួអង្គស្លូត។

ថ្លែងប្រាប់ Sabay តារាសម្តែងស្រី កញ្ញា រ៉ូហ្សា បាននិយាយថា នៅក្នុងរឿងដើមចេកជ្វា កញ្ញា សម្តែងជាតួអង្គ កែវ ដែលជាតួអង្គឯក នៅក្នុងរឿងភាគមួយនេះ។ តារាសម្តែងស្រី រូបស្រស់ បានបន្តថា “នៅក្នុងអំឡុងពេលថត គឺជួបផលលំបាកខ្លះៗដែរ ដោយសារតែកន្លងមក ខ្ញុំធ្លាប់តែដើរតួស្លូត ហើយដល់ពេលមកសម្តែងនៅក្នុងរឿង ដើមចេកជ្វា ខ្ញុំត្រូវដើរតួខ្មោច និង ជាតួអង្គមួយដែលកាច”។ តួឯកស្រី រូបនេះ បានបន្ថែមថា មានឈុតខ្លះ អ្នកដឹកនាំរឿង តម្រូវ ឳ្យហូបជ្រូកឆៅ ដោយកញ្ញា មានការញញើត ប៉ុន្តែដោយសារតែចង់ឳ្យរឿងល្អ គឺត្រូវតែហ៊ាន សម្តែង។ សូមបញ្ជាក់ថា រឿងដើមចេកជ្វា ជារឿងភាគរបស់ស្ថានីយ៍ទូរទស្សន៍ CTN ហើយកំពុងតែចាក់បញ្ចាំង និងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនជាច្រើន។

តារាសម្តែង រ៉ូហ្សា ធ្លាប់បានសម្តែងជាតួអង្គឯក នៅក្នុងខ្សែភាពយន្តជាច្រើនរឿង របស់ស្ថានីយន៍ទូរទស្សន៍ CTN, PNN និង បាយ័ន។ កញ្ញា ធ្លាប់សម្តែងជាតួឯកស្រី នៅក្នុងរឿង ទេពធីតាថ្កុលមាស រឿងស្នាមស្នេហ៍សមុទ្ររាម រឿងភ្លើងត្រជាក់ រឿងរសជាតិអ្នកមាន រឿងស្នេហ៍ឆ្លងវេលា និង រឿងដើមចេកជ្វា ហើយមានរឿងភាគក្រោយៗទៀត ដែលមិនទាន់ចាក់បញ្ចាំង។ ចំណែកខ្សែភាពយន្តដំបូង ដែល តារាសម្តែងស្រីរូបនេះ សម្តែងជាតួឯក គឺរឿង ទេពធីតាថ្កុលមាស៕

អត្ថបទ ៖ សង្ហា