គម្រោង Bay of Lights បន្តការអភិវឌ្ឍឥតស្រាកស្រាន្តជាមួយការបើកសម្ពោធឲ្យប្រើប្រាស់ផ្លូវមេថ្មី

  • 2023-12-09 06:14:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​​អភិវឌ្ឍន៍ខ្នាតធំ Bay of Lights បាន​បើក​សម្ពោធ​ឲ្យប្រើប្រាស់នូវផ្លូវមេ ដែល​ជា​សមិទ្ធផល​ថ្មី​ចុងក្រោយបង្អស់​របស់​ខ្លួន​។​ សមិទ្ធផល​​​នេះ ប្រៀប​បាន​ជា​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅ​កាន់​ដំណើរ​អភិវឌ្ឍន៍​ដ៏​វែង​ឆ្ងាយ​របស់​គម្រោង​​ ដែល​​មាន​គោល​ដៅ​ចម្បង​ចូល​រួម​ក្នុង​ការ​លើក​កម្ពស់​មុខ​មាត់​ខេត្ត​ព្រះសីហនុ​លើ​ឆាក​អន្តរ​ជាតិ​​។

ផែនការអភិវឌ្ឍន៍ដំណាក់កាលដំបូងនៃគម្រោង Bay of Lights មានទំហំ ៥០ហិកតា ជាមួយ​ការ​រំពឹង​ទុក​ថា​នឹងអាចបញ្ចប់ការសាងសង់ត្រឹមឆ្នាំ២០៣០ ដោយ​ក្នុង​នោះ​នឹង​មាន​ការ​សាង​សង់​ទីតាំង​កម្សាន្ត​ជា​ច្រើន​ប្រភេទ​ រួមមានរីសតមាត់ឆ្នេរ, កន្លែងវាយកូនហ្គោល ទីលានប្រណាំងរថយន្ត Go-Kart និង​អគារ​តាំង​បង្ហាញដ៏ទំនើបផងដែរ។ ផែនការអភិវឌ្ឍន៍ដំណាក់កាលដំបូងនេះ គឺ​ស្រប​ទៅ​តាម​ផែនការ​យុទ្ធសាស្ត្រ​​របស់​កម្ពុជាដែលផ្ដោតសំខាន់លើការលើកកម្ពស់វិស័យទេសចរណ៍ ដោយ​ក្នុង​រយៈពេល​៨ខែ​ដំបូង​ នៃឆ្នាំ២០២៣នេះ ភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវអាកាសមានការកើនឡើង ១៨០% បញ្ជាក់ឲ្យឃើញថាកម្ពុជា ជាគោលដៅទេសចរណ៍ដែលកាន់តែមានប្រជាប្រិយភាពខ្លាំងឡើង។

ពិធី​សម្ពោធ​ផ្លូវ​នេះ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោក គង់ វីតាណៈ អភិបាល​រង​ នៃ​គណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលអមដំណើរពីសំណាក់​មន្ត្រី​ប្រចាំ​នៅ​មន្ទីរ​របស់​ខេត្ត​ជា​​ច្រើន​រូបផ្សេងទៀត។ ការអញ្ជើញចូលរួមជាអធិបតីនេះ សបញ្ជាក់​ឲ្យ​ឃើញពី ​សារៈ​សំខាន់​នៃ​គម្រោង​​អភិវឌ្ឍន៍​ Bay of Lights ក្នុងការ​ចូលរួម​ចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និង​លើក​កម្ពស់​មុខ​មាត់​​ខេត្ត​​ព្រះសីហនុ​ឲ្យ​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដ៏ទាក់ទាញមួយក្នុងតំបន់។

លោក គង់ វីតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ

ជាមួយការប៉ាន់ស្មានថាភ្ញៀវទេសចរនឹងកើនឡើងដល់ខ្ទង់ ៥លាននាក់នៅត្រឹមដំណាច់ឆ្នាំ២០២៣នេះ វត្តមានរបស់គម្រោង Bay of Lights គឺជាចំណែកដ៏សំខាន់មួយ ដោយ​ការ​ផ្ដល់​ជូន​ដ៏​សម្បូរ​បែប​របស់​គម្រោង​ខ្នាត​យក្សនេះ នឹងអាចជួយផ្លាស់ប្ដូរមុខមាត់ខេត្តព្រះសីហនុ ឲ្យ​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​ដ៏​​លេចធ្លោមួយសម្រាប់ភ្ញៀវទេសចរជុំវិញពិភពលោក។

ក្នុងឱកាសបើកសម្ពោធនេះ លោក Edward Lee នាយកគ្រប់គ្រងគម្រោង Bay of Lights បាន​សង្កត់​ធ្ងន់ថា គម្រោងនេះ មិនមែនផ្ដោតតែលើការអភិវឌ្ឍសាងសង់នោះទេ ប៉ុន្តែ​ក៏​បាន​គិត​គូរ​ដល់​ផល​ប្រយោជន៍​របស់​សហគមន៍ក្នុងតំបន់ផងដែរ។ ក្រៅ​ពី​មាន​ចក្ខុវិស័យ​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ចំណុច​ស្នូល​នៃ​ការ​អភិវឌ្ឍរបស់ខេត្តព្រះសីហនុ នៅត្រឹមឆ្នាំ២០៥០ គម្រោង Bay of Lights ក៏មានការរំពឹងទុក​ថា​នឹង​អាច​​ផ្ដល់​​ឱកាសការងាររាប់ម៉ឺនកន្លែង និងជាលំនៅដ្ឋានសម្រាប់ពលរដ្ឋចំនួន ១៣០ ០០០នាក់ ផង​ដែរ​។​

គម្រោងអភិវឌ្ឍន៍ Bay of Lights បានសហការយ៉ាងស្អិតរមួតជាមួយរដ្ឋាភិបាលខេត្តព្រះសីហនុ និង​ក្រុមហ៊ុនអភិវឌ្ឍន៍ Canopy Sands Development ហើយ​ក៏​បាន​ចាប់​ដៃគូ​ជា​មួយ​ក្រុម​ហ៊ុន​សំណង់​ខ្នាត​យក្ស​ China Railway Engineering Group​ ផងដែរ។ កិច្ចសហការនេះ ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​អំពី​សក្ដានុពល​នៃ​ការ​សហការ​គ្នា​រវាងរដ្ឋាភិបាលជាមួយក្រុមហ៊ុនឯកជន ក្នុង​ការ​អភិវឌ្ឍន៍​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្នាត​ធំ ដោយ​នេះ​មិន​ត្រឹម​តែ​ជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​​​ជាតិ​នោះ​ទេ​ ប៉ុន្តែក៏បង្ហាញអំពីសារៈសំខាន់នៃតម្លាភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ផងដែរ។

លោក Edward Lee នាយកគ្រប់គ្រងគម្រោង Bay of Lights

ការអភិវឌ្ឍ​ឥត​ស្រាក​ស្រាន្ត​​​​នៃ​​គម្រោង Bay of Lights នឹង​ជា​កាតាលីករ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ផ្លាស់​ប្ដូរ​មុខ​មាត់​ខេត្ត​ព្រះសីហនុឲ្យក្លាយជាគោលដៅ ដ៏ទាក់ទាញទាំងសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន។ គម្រោង Bay of Lights មានចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តភាព លើកកម្ពស់ស្មារតីសហគមន៍ និងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បី​បង្កើតជា​ស្ដង់ដារមួយសម្រាប់​គម្រោង​អភិវឌ្ឍថ្មីៗក្នុងតំបន់។

អំពី Bay of Lights

Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍លំដាប់ពិភពលោកដែលមានតម្លៃ ១៦ពាន់លានដុល្លារអាមេរិក ដែល​ត្រូវ​បាន​បំផុត​គំនិតដោយស្ថាបនិកទីប្រជុំជនប្រកបដោយនិរន្តរភាព ដោយ​មាន​ទីតាំង​លើ​ដែនដី​នៃ​ឈូង​សមុទ្ររាម។ តាមរយៈការប្ដេជ្ញាចិត្តចំពោះគោលការណ៍និរន្តរភាព និង​ការ​ផ្ដល់​ជូន​នូវ​បទ​ពិសោធន៍​​នៃ​ការ​រស់​នៅ​ក្នុង​ទីក្រុង​ដ៏ឆ្នើម Bay of Lights មាន​គោល​ដៅ​ក្នុង​ការ​ចូលរួម​ចំណែក​ដល់​វឌ្ឍនភាព​​យូរអង្វែង និងការរីកចម្រើននៃទីក្រុងឆ្នេរសមុទ្រព្រះសីហនុ និង​បង្កើត​សហគមន៍​ដ៏​ទាក់​ទាញ​ និង​រស់រវើកសម្រាប់ពលរដ្ឋក្នុងតំបន់៕

អត្ថបទពេញនិយម