ស្តង់ម្ហូបរាប់រយនៅចាំអ្នកនៅ NhamFesta ជាមួយអាហារក្នុងក្ដីស្រមៃជាច្រើនមុខ

  • 2023-12-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

NhamFesta Food Festival គឺជាកម្មវិធីតាំងពិព័រណ៍ដែល​រៀបចំ​នូវស្តង់ម្ហូបអាហារជាច្រើនមុខ ដែលឆ្លុះបញ្ចាំង​កាន់តែទូលំទូលាយនៃការម្ហូបប្រភេទ Street Food និងម្ហូបតាមតំបន់ផ្សេងៗប្រចាំប្រទេស​កម្ពុជា។

កម្មវិធីនេះ ក៏បានផ្តល់ឱកាសសម្រាប់អ្នកលក់ និងមេចុងភៅក្នុងស្រុក ដើម្បីបង្ហាញពីជំនាញធ្វើម្ហូប និងភាពច្នៃប្រឌិតរបស់ពួកគេ ទៅលើមុខម្ហូប បូករួមនឹងសមត្ថភាពក្នុងការតុបតែងម្ហូបយ៉ាងណា ដើម្បីទាក់ទាញមហាជន​ដែល​បាន​ចូលរួមទស្សនា។ អ្នកដែល​បាន​ទៅ​លេង NhamFesta ក៏អាចរីករាយជាមួយនឹងរសជាតិ ក្លិនឈ្ងុយរបស់អាហារទាំងនោះ និងការរៀបចំម្ហូបចម្រុះ ពិសេសក៏រីករាយជាមួយតន្ត្រីដែលប្រគំកំដរអារម្មណ៍ និងញ៉ាំងបរិយាកាសឲ្យកាន់តែអ៊ូអរ។

ពិព័រណ៍អាហារធំជាងគេបង្អស់នៅកម្ពុជាមួយនេះ រៀបចំឡើង​ពីថ្ងៃទី០៨ ដល់ថ្ងៃទី ៣១ ខែធ្នូ រៀងរាល់ចុងសប្ដាហ៍ គឺ សុក្រ សៅរ៍ និងអាទិត្យ នៅនៅទីធ្លា The Elysee កោះពេជ្រ។

ភាពអ៊ូអរពិតជា​កើតមានគួរឲ្យរំភើប ខណៈដែលមនុស្សរង់ចាំតម្រង់ជួរយ៉ាងអន្ទះសារនៅតូបលក់អាហារ ពេញដោយអារម្មណ៍រំជើបរំជួលជាមួយនឹងក្លិនឈ្ងុយឈ្ងប់នៃម្ហូបឆ្ងាញ់ៗ សាយភាយពេញខ្យល់។ ពណ៌ដ៏រស់រវើកនៃមុខម្ហូបចម្រុះដែលផ្តល់ជូននេះ បង្កើតជាពេលវេលាអស្ចារ្យ សម្រាប់ចំណីភ្នែក និងក្លាយជាបទពិសោធមិនអាចបំភ្លេចបាន​នារដូវកាលចុងសប្ដាហ៍៕