គេឆ្ងល់ថា ម៉េចក៏ Mazda យឺតយ៉ាវ​ផលិតរថយន្តអគ្គិសនី​ម្ល៉េះ? នេះហើយ​ជាចម្លើយ​របស់មេ Mazda

  • 2023-12-13 02:56:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈដែល​ក្រុមហ៊ុន​កាន់តែច្រើនហើយ បាន​ផលិត​រថយន្ត​អគ្គិសនី​ ដោយឡែក​គេមើលឃើញថា ក្រុមហ៊ុន​រថយន្តធំមួយ​របស់​ជប៉ុន គឺ Mazda ហាក់មិនបាន​ចាប់អារម្មណ៍ខ្លាំងឡើយ លើរថយន្តមិនបញ្ចេញផ្សែងនេះ ដែលបង្កើត​ជាចម្ងល់​យ៉ាងច្រើន ព្រោះថា​មកដល់ពេលនេះ មានតែម៉ូឌែល MX-30 មួយគត់​ដែលជារថយន្តអគ្គិសនី​ Mazda លក់នៅអាមេរិក ប៉ុន្តែ​ក៏នឹង​បញ្ចប់វា​ត្រឹមឆ្នាំ​២០២៣ផងដែរ។

ក្នុងកិច្ចសម្ភាសន៍​ថ្មីៗនេះ​ជាមួយ​ Auto News លោក Masahiro Moro នាយកប្រតិបត្តិ​ក្រុមហ៊ុន Mazda បាន​បញ្ជាក់​ថា មូលហេតុ​ចំពោះ​ការមិនទាន់ប្រឡូកចូល​ទៅក្នុងការ​ផលិតរថយន្តអគ្គិសនីគឺ​ដោយសារ​តែតម្រូវការ​រថយន្តប្រភេទនេះ នៅមាន​ភាព​ស្រពេចស្រពិល​នៅឡើយ។

លោកបាន​លើកឡើង​ថា «នៅ​ក្នុងទីផ្សារ​បច្ចុប្បន្ន​ គឺច្បាស់​ណា​ជា​រថយន្តអគ្គិសនី ប៉ុន្តែ​វាទាន់​ក្លាយ​ជា​តម្រូវការខ្ពស់នៅឡើយ។ ដូច្នះ​យើងមិនចាំបាច់​ត្រូវប្រញាប់​ផលិត​វានោះទេ។ ពេលនេះ​យើង​គ្រាន់​តែបំពេញ​តាមតម្រូវការ​របស់​អតិថិជនប៉ុណ្ណោះ ពោលគឺ​តម្រូវការ​រថយន្តចំហេះក្នុង គឺនៅតែខ្លាំងដដែល។»

យ៉ាងណាមិញ ក្រុមហ៊ុន​ Mazda ក៏មិនព្រងើយ​កន្តើយដែរ​ចំពោះ​ការផលិត​រថយន្ត​អគ្គិសនី ព្រោះ​វា​ជាតម្រូវការ​នាពេល​អនាគត។ លោក Masahiro Moro បាន​បង្ហើប​ឱ្យដឹងថា ក្រុមហ៊ុន​លោក​មានផែនការ​ផលិត​រថយន្តអគ្គិសនី​ ៧ ឬ ៨ម៉ូឌែល ត្រឹមឆ្នាំ​២០៣០ ដែល​នឹង​ចូលរួម​ចំណែក ២៥-៤០% នៃ​ការលក់​របស់ខ្លួន។ ចំពោះផែនការនេះ ក្រុមហ៊ុន Mazda នឹង​ពឹងផ្អែក​​ទៅលើក្រុមហ៊ុន Toyota ជាពិសេស​គឺ​ប្រព័ន្ធអេឡិចត្រូនិច និង Software រថយន្ត ដែល​ជួយកាត់បន្ថយ​ការចំណាយ​វិនិយោគ​របស់ Mazda។

លោកពន្យល់ថា មានរឿងជាច្រើនដែល​ក្រុមហ៊ុន​មិនអាចធ្វើតែឯងបាននោះទេ គឺ​វាខុសគ្នាកាលពីពេលមុន ដែល​ជា​ក្រុមហ៊ុនប្រកួតប្រជែង ប៉ុន្តែ​ឥឡូវគឺជាដៃគូសហការ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី