Ceballosថា​ មូលហេតុ​ដែល​នៅ​ Real ដល់​សព្វ​ថ្ងៃ​នេះ​ដោយ​សារ​តែ​ Ancelotti

  • 2023-12-13 13:27:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Dani Ceballos បាន​និយាយ​កាល​ពីពេលថ្មីៗ​នេះ​ថា​ មូលហេតុ​ដែល​គេ​នៅ​បន្ត​ជា​មួយ​ក្លឹប​ Real Madrid ដល់​សព្វ​ថ្ងៃ​នេះ​គឺ​ដោយ​សារ​តែ​លោក​ Carlo Ancelotti។

Ceballos បាន​និយាយ​ថា​៖" ខ្ញុំ​នៅ​ជា​មួយ​ Real Madrid នេះ​គួរ​តែ​អរគុណ​ដល់​ លោក​ Carlo Ancelotti ទៅ​ព្រោះ​លោក​ហ្នឹង​ហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​បន្ត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" គាត់​តែង​តែ​គាំទ្រ​ខ្ញុំ​។ គាត់​ពេញ​ចិត្ត​នឹង​ការ​ស៊ុត​ចូល​ទី​របស់​ខ្ញុំ​។ គាត់​ខ្ញុំ​ទុក​ចិត្ត​ខ្ញុំ​ និយាយ​ទៅ​គាត់​ជា​ឪពុក​ចំពោះ​យើង​គ្រប់​គ្នា​ក្នុង​ក្រុម​ "។

Ceballos បាន​ចូល​រួម​ជួយ​ Real Madrid ឲ្យ​ឈ្នះ​នឹង​ Union Berlin ក្នុង​លទ្ធផល​ ៣-២ ក្របខ័ណ្ឌ​ UEFA Champions League៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល