ព្រោះខ្លាចបាត់បង់ ពូឃ្លាំង ទទូចសុំចិត្តមហាជនជួយអភិរក្ស សិល្បៈល្ខោនបាសាក់ខ្មែរ

  • 2023-12-14 03:31:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈចុងក្រោយនេះ បន្ទាប់ពីមានរឿងចម្រូងសម្រាស់រវាងក្រុមសម្ដែង សិល្បៈល្ខោនបាសាក់ ជាមួយមន្ត្រីភូមិសង្កាត់ ពូ ឃ្លាំង ដែលជាតារាចម្រៀងជើងចាស់ មួយរូបបានបង្ហោះសារយ៉ាងវែងមួយ បង្ហាញពីការព្រួយបារម្ភ និងទទូចសុំឱ្យមជ្ឃដ្ឋានទាំងអស់ គិតគូជាមួយ សិល្បៈល្ខោនបាសាក់ខ្មែរ ដែលកំពុងប្រឈមបញ្ហាមិនអើពើ។

ក្នុងនាមជាប្រជាជនខ្មែរ និងជាបុគ្គលមានកេរ្ដិ៍ឈ្មោះល្បីល្បាញមួយរូប ពូឃ្លាំង ប្រើ សំឡេងរបស់ខ្លួន ជួយបំផុសគំនិត ឱ្យមហាជនគ្រប់ស្រទាប់ងាកមកចាប់អារម្មណ៍ ខ្វាយខ្វល់ គាំពារ គាំទ្រ ថែរក្សា អភិរក្ស ល្ខោនបាសាក់ខ្មែរ ហើយសេចក្ដីព្រួយបារម្មណ៍ទាំងនេះ ក៏ព្រោះតែខ្លាចបាត់បង់។

«ព្រោះខ្លាចបាត់បង់ ទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ ទើបប្រឹងប្រែងផ្សព្វផ្សាយ ប្រកាស សុំអោយប្រជាជន ក្នុងនិងក្រៅជួយគាំពារ សិល្បៈ ប្រកបដោយគំរូ មិនសម្តែង បែបបំពុល កំប្លែងអសីលធម៌។ ការរួមគ្នាជួយផ្សព្វ ផ្សាយ អភិរក្សា មរតក ទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ អោយជ្រួលជ្រាបដល់ស្រទាប់មហាជន ជ្រោតជ្រាប ពីគុណតម្លៃ វប្បធម៌ជាតិយើង គួតែផុសចេញទឹកចិត្ត សាមានចិត្ត ស្មារតី មនសិកានៃពលរដ្ឋយើងម្នាក់ៗ ដើម្បីការពារថែរក្សា បណ្តុះបណ្តាល គាំពារទ្រទ្រង់ ពីមូលធនជន ឥស្សរជន នៃជាតិយើង កុំភ្លេចនាំគ្នា ជួយថែសិល្បៈដូនតា…..!!!!»៖ ពូឃ្លាំងថ្លែង លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្មីៗនេះ

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

កេសរ

អត្ថបទពេញនិយម