វត្ថុបុរាណចំនួន១៤រូប ក្នុងនោះ រូបចម្លាក់ទេពស្រី ព្រះកេសព្រះលោកេសូរ និងបដិមាព្រះលោកេសូរ នឹង​វិលមកកម្ពុជាវិញ

  • 2023-12-18 02:17:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ឱ្យដឹងថា បន្ទាប់ពី​ការចរចាអស់​រយៈពេល​ជាច្រើនឆ្នាំជាមួយអាជ្ញាធរអាមេរិក វត្ថុបុរាណខ្មែរ​ចំនួន ១៤រូប នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ។

ក្នុងចំណោម​វត្ថុបុរាណទាំង១៤រូប ដែលត្រូវ​បញ្ជូន​មកកម្ពុជា​វិញនេះ រួមមាន​ស្នាដៃឯកមួយចំនួន ដូចជា រូបចម្លាក់ទេពស្រី (ព្រះនាងឧមា) ធ្វើពីថ្មភក់ ស.វទី១០ ដែល​តាមភស្តុតាងពីសាក្សី ត្រូវបាន​លួចយក​នៅឆ្នាំ​១៩៩៧ ដោយ​ប្រអប់​ជើងជាប់​ជាមួយជើង​ទម្របដិមានេះ បាន​រកឃើញ​តាមរយៈ​ការធ្វើកំណាយ​នៅឆ្នាំ​២០២១ នៅក្នុងរមណីយដ្ឋាន​អតីត​រាជធានី​កោះកេរ ព្រះកេសព្រះលោកេសូរ ធ្វើពីសំរឹទ្ធ ស.វទី១០ ដែល​ដងខ្លួន​បដិមាស្ថិតនៅ​សារមន្ទីរជាតិភ្នំពេញ និងបដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ដែល​សារមន្ទីរ MET បានទិញពីលោក​ ឌូគ្លាស ឡាដហ្វដ នៅឆ្នាំ​១៩៩២៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB