មកស្គាល់បុគ្គលឆ្នើមរូបនេះ នៅពីក្រោយការច្នៃម៉ូដសម្លៀកបំពាក់ ក្នុងព្រឹត្តិការណ៍ ”រាត្រីចងចាំ" នៅសៀមរាប

  • 2023-12-18 03:47:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងព្រឹត្តិការណ៍ “រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣ សិល្បករជាច្រើនដួង បានបង្ហាញខ្លួនជាមួយឈុតសម្លៀកបំពាក់បុរាណប្រពៃណីខ្មែរ មើលទៅស្រស់ស្អាតខ្លាំងណាស់ ក្នុងព្រឹត្តិការណ៍ដែលបានរៀបចំនៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប។

ឈុតសម្លៀកបំពាក់បុរាណប្រពៃណីខ្មែរ ដែលសិល្បករបានស្លៀកនោះ គឺត្រូវបានច្នៃមកជាឈុតសម័យបច្ចុប្បន្នយ៉ាងស្រស់ស្អាត ពិតជាគួរឱ្យទាក់ទាញហើយស័ក្កសមជាមួយកម្មវិធីអស្ចារ្យនោះខ្លាំងណាស់។ ឈុតនេះ បានឆ្លុះបញ្ចាំងពីភាពដ៍ស្រស់ស្អាតរបស់ឈុតបុរាណរបស់ខ្មែរច្នៃរនាសម័យបច្ចុប្បន្ន បន្ដមកដល់កូនចៅបច្ចុប្បន្ននិងតទៅជំនាន់ក្រោយ។

ចំពោះអ្នកដែលនៅពីក្រោយការរចនាឈុតសម្លៀកបំពាក់ទាំងនេះគឺ លោក ស៊ីនឌី ដែលជាម្ចាស់ហាងសំអាងការស៊ីនឌី។ លោកស៊ីនឌី បានឱ្យដឹងថា លោកមានមោទនភាពខ្លាំងដែលបានធ្វើការជាមួយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្នុងកម្មវិធីថ្នាក់ជាតិដ៍ធំនេះ។ លោក បន្តថា ព្រោះលោកជាអ្នកស្រលាញ់នូវឈុតបុរាណខ្មែរច្នៃមកបច្ចុប្បន្ន និងចង់អភិរក្សសម្លៀកបំពាក់ប្រពៃណីខ្មែរ ក៍ដូចជាបំផុសឲ្យយុវជនយើងចងចាំនិងជួយថែរក្សា ហេតុនេះហើយលោកបានធ្វើការមួយនេះដោយរីករាយបំផុត។

លោក ស៊ីនឌី

លោក បានបន្ថែមថាសំអាងការស៊ីនឌី របស់លោកមានឈុតបុរាណខ្មែរជាច្រើនឈុតសម័យកាល និងច្នៃមកសម័យបច្ចុប្បន្នកាល និងគ្រឿងអលង្ការបុរាណចម្រុះ ព្រោះការដែលលោកបានបើកសម្អាងការស៊ីនឌី នេះឡើងដោយសារតែលោកស្រលាញ់សម្លៀកបុរាណរបស់ខ្មែរ និងចង់ឲ្យកូនខ្មែរចេះស្រលាញ់សម្លៀកបំពាក់ខ្មែរដូចលោកដែរ ។ លោកស៊ីនឌី បន្ថែមទៀតថាសិល្បករដែលគ្រងឈុតបុរាណខ្មែរច្នៃមកបច្ចុប្បន្នទាំងអស់ក្នុងព្រឹត្តិការណ៍”រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣ “ នោះពិតជាលើកសម្រស់ពួកគាត់កាន់តែស្រស់ស្អាតបំផុតសាកសមជាមួយកម្មវិធីដ៍អស្ចារ្យនោះខ្លាំងណាស់ ។ ហេតុនេះលោកគាំទ្រចំពោះការដែលក្រសួងវប្បធ័មបង្កើតព្រឹត្តិការណ៍នេះឡើង ក៍ដូចជាបន្ដធ្វើកម្មវិធីបែបនេះឲ្យបានជាញឹកញាប់ថែមទៀត៕

លោក ស៊ីនឌី
លោក ស៊ីនឌី

អត្ថបទ ៖ សង្ហា

អត្ថបទថ្មី