ស្គាល់ចិត្តថ្លើមគ្នាជ្រៅដល់ក្នុងហើយ! មិនយូរទេ Nadech និង Yaya ត្រៀមបញ្ចប់ឋានៈជាគូដណ្ដឹង និងត្រៀមរៀបការ

  • 2023-12-19 06:45:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nadech Kugimiya និង Yaya Urassaya គឺជាគូស្នេហ៍តារាសម្ដែងលំដាប់កំពូលដែលទទួល​បាន​ក្ដីស្រឡាញ់ពីអ្នកគាំទ្រមិនត្រឹម​តាមរយៈសមត្ថភាពសម្ដែងពោរពេញដោយភាពប៉ិនប្រសប់ទេ ប៉ុន្តែក្នុងជីវិតពិតនៃទំនាក់ទំនងស្នេហា​ក៏ពួកគេ​ត្រូវ​បាន​គ្រប់គ្នាសាទរដែរ។

ក្រោយពី Nadech សុំ Yaya រៀបការ​​កាល​ពីឆ្នាំខែមិថុនា កន្លងទៅ លោកក៏មាន​គម្រោងក្នុងការរៀបចំពិធីមង្គលការជាមួយគូដណ្ដឹងនៅ ២ឆ្នាំក្រោយនេះដែរ។

ផ្អែក​តាម​ចេញផ្សាយរបស់ Ch3Plus បាន​ឲ្យដឹង​ថា តារាប្រុស​កើតឆ្នាំ ១៩៩១ រូបនេះ បាន​គិតគូរពី​ថ្ងៃចូលរោងការជាមួយ Yaya ហើយ​ ពោលគឺអាច​ក្នុង​ឆ្នាំ ២០២៥។ មូលហេតុដែលពួកគេ​ត្រូវបន្លាយពេល​រៀបការយូរបែប​នេះ នោះក៏ព្រោះ​តែ​អ្នកទាំងពីរសុទ្ធតែរវល់នឹង​ការងារដ៏មមាញឹក​នៅឆ្នាំក្រោយ (២០២៤)។

ចំពោះ​ថ្ងៃខែជាក់លាក់វិញ ពួកគេ​បាន​ត្រៀម និងរើសរួចរាល់អស់ហើយ រង់ចាំតែឱកាសល្អក្នុងការប្រកាសប៉ុណ្ណោះ ប៉ុន្តែពុំមែនពេលនេះ​ឡើយ។

Nadech បាន​ឲ្យដឹងដែរថា ពិធីមង្គលការរបស់ខ្លួន អាច​នឹង​ធ្វើឡើង​នៅ​ ៣ កន្លែង​ខុសគ្នា ដូចជានៅស្រុកកំណើតរបស់លោកគឺ ខេត្ត Khon Kaen, ក្រុងបាងកក និង ប្រទេសន័រវេស

ស្របពេលទីតាំងត្រូវ​បាន​ជ្រើសរើសរួចរាល់ ប៉ុន្តែសម្រាប់ការរៀបចំបែប​ណា​នោះ នៅពុំទាន់​បាន​សម្រេច​នៅឡើយទេ។ Yaya និយាយថា នាង​ក៏បាន​ត្រៀមជា​ស្រេចហើយដែរ ថា​យកអ្នកណាជា​អ្នកកំដរ និង​ម៉ូដរ៉ូប​បែប​ណា​នោះ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Thai Update   អត្ថបទ៖ ធារី