Mention គ្នាមក! លេងហ្គេមងាយៗ តែអាចឈ្នះរង្វាន់ សប្បាយចាយ ពី NhamFesta នៅសប្ដាហ៍ទី ៣នេះ

  • 2023-12-21 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីតាំងពិព័រណ៍ម្ហូបអាហារ NhamFesta បាន​វិលមកវិញហើយ​ក្នុងសប្ដាហ៍ ទី ៣ ដែលនឹង​មានការរៀបចំកម្មវិធីពិសេសៗ និងញ៉ាំងបរិយាកាសកាន់តែពិសេស​លើសសប្ដាហ៍មុនៗទៀត។

កម្មវិធី​ដែល​រៀបចំឡើង​នៅទីតាំង​ The Elysee Koh Pich នេះ​ នឹង​ចាប់ដំណើរការ​ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង ១០​យប់។ ជាមួយនឹង​ស្តង់អាហារ និងម្ហូបជាច្រើនមុខ នឹង​ធ្វើឲ្យអ្នក​ដែល​បាន​ចូលរួម​ពិបាក​នឹងទប់ចិត្តមិនទិញ​ញ៉ាំមិនបានឡើយ។

ជាក់ស្ដែង​សម្រាប់​សប្ដាហ៍ថ្មី​នេះ​ NhamFesta Food Festival បាន​ត្រៀម​ជា​ស្រេច​ក្នុង​ការផ្ដល់ឱកាស​ឲ្យអ្នក​ដែល​បាន​ចូលរួម​ឈ្នះ​រង្វាន់ ដោយធ្វើតាមលក្ខខណ្ឌងាយៗដួចខាងក្រោម៖

  • Follow Page & ដាក់ Favorite (Screenshot ដាក់ចូល Comment)

  • Mention ដៃគូញ៉ាំចំនួន ៣ នាក់

  • Like & Share ផុសនេះដាក់ជា Public

សម្រាប់​អ្នក​ឈ្នះ​នឹង​ត្រូវបាន​ជ្រើសរើសចំនួន ២០នាក់ ដោយទទួល​បាន​ប័ណ្ណទឹក​ប្រាក់ដែលមាន​តម្លៃ ១០ដុល្លារ សម្រាប់​កម្មវិធី NhamFesta

ចំពោះលទ្ធផល​អ្នកឈ្នះ នឹង​ត្រូវ​ប្រកាស​ជាផ្លូវការ​នៅ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ១ រសៀល

NhamFesta Food Festival គឺជាកម្មវិធីតាំងពិព័រណ៍ដែល​រៀបចំ​នូវស្តង់ម្ហូបអាហារជាច្រើនមុខ ដែលឆ្លុះបញ្ចាំង​កាន់តែទូលំទូលាយនៃការម្ហូបប្រភេទ Street Food និងម្ហូបតាមតំបន់ផ្សេងៗប្រចាំប្រទេស​កម្ពុជា។ កម្មវិធីនេះ ក៏បានផ្តល់ឱកាសសម្រាប់អ្នកលក់ និងមេចុងភៅក្នុងស្រុក ដើម្បីបង្ហាញពីជំនាញធ្វើម្ហូប និងភាពច្នៃប្រឌិតរបស់ពួកគេ ទៅលើមុខម្ហូប បូករួមនឹងសមត្ថភាពក្នុងការតុបតែងម្ហូបយ៉ាងណា ដើម្បីទាក់ទាញមហាជន​ដែល​បាន​ចូលរួមទស្សនា៕