ខាត់ វៃហាំង៖ “ទោះមានមនុស្សម្នាក់ឈរមើលក៏ខ្ញុំពេញចិត្ត” ព្រោះខ្ញុំបានបង្ហាញ ខោលមុខយក្ស ទៅកាន់ពិភពលោក

  • 2023-12-22 04:41:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនមែនជាលើកទី១ ឬលើកទី ២ ទី៣ នោះទេ ដែលកំពូលតារាសម្ដែងល្បីឈ្មោះលោក ខាត់ វៃហាំង បានពាំនាំយកវប្បធម៌ អរិយធម៌ខ្មែរ ទៅបង្អួតលើឆាកអន្តរជាតិ។

ដោយលើកនេះប្រិយមិត្តកាន់តែរំភើបចិត្តខ្លាំង ក្រោយតារាប្រុសអ្នកបន្ទាយមានជ័យ រូបនេះបាននាំយក ខ្មុកល្ខោនខោលរបាំងមុខក្រុងរពណ៍ ទៅបង្ហាញក្នុងកម្មវិធី សប្តាហ៍ផ្លាស់ប្តូរវប្បធម៍ កម្ពុជា-ចិន នៅទីក្រុងសៀកមិន ប្រទេសចិន

ក្នុងបេសកម្មវិធីដ៏អស្ចារ្យមួយនេះ ខាត់ វៃហាំង បានរៀបពរាប់អំពីដំណើរការនាំយក ខោលមុខយក្ស នេះទៅប្រទេសចិន ថា៖ «វាមិនមែនជាការងាយស្រួល ដែលត្រូវយកព្រះកេសខ្មុកទៅតាម តែខ្ញុំត្រូវតែធ្វើព្រោះវាជាកតព្វកិច្ចរបស់ខ្ញុំ បង្ហាញអោយគេស្កាល់នូវអ្វីដែលជារបស់យើង។ ទោះបីមានតែមនុស្សម្នាក់មកឈមើលខ្ញុំ ក៏ខ្ញុំពេញចិត្តនឹងបង្ហាញ!»។

ទន្ទឹមនឹងនេះបើយើងក្រឡេកទៅមើលសំលៀកបំពាក់របស់ ខាត់ វៃហាំង ចូលរួមក្នុងកម្មវធីនេះវិញ ពិតជាស្អាតប្រកបដោយភាពល្អប្រណិត ច្នៃប្រឌិតខ្ពស់ ដោយក្រវ៉ាត់ក បង្ហាញពី ទង់ជាតិកម្ពុជា និងអាវផ្នែកស្មាខាងឆ្វេង មានរូបព្រះកេសខ្មុក

យ៉ាងណាមិញ សមិទ្ធិផលរបស់ ខាត់ វៃហាំង ដ៏អស្ចារ្យមួយនេះ ពិតជាធ្វើឱ្យប្រជាជនខ្មែរទាំងមូល មានការរំភើប និងមានមោទកភាពជាខ្លាំង នូវអ្វីដែល ខាត់ វៃហាំង បានខិតខំ ពាំនាំយក វប្បធម៌ អរិយធម៌ខ្មែរដ៏ផូរផង់ទៅបង្ហាញលើឆាកអន្តរជាតិ ឱ្យប្រទេសទូរទាំងពិភពលោកបានស្គាល់អំពី ប្រទេសកម្ពុជា៕

ទស្សនាវីដេអូខាងក្រោម

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

កេសរ