Pope Thanavat និង Bella Ranee ក្លាយជាកំពូលតារាថៃរកចំណូលបានខ្ពស់ជាងគេប្រចាំពិភពសិល្បៈ
- 2023-12-26 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pope Thanavat និង Bella Ranee ក្លាយជាកំពូលតារាថៃរកចំណូលបានខ្ពស់ជាងគេប្រចាំពិភពសិល្បៈ
ចន្លោះមិនឃើញ
Pope Thanavat និង Bella Ranee បន្តកើបប្រជាប្រិយភាពជាបន្តបន្ទាប់នៅក្នុងប្រទេសថៃ និងប្រទេសជាច្រើនទៀត ក្រោយបង្ហាញវត្តមានសម្ដែងក្នុងរឿង «ព្រហ្មលិខិត» នៅលើប៉ុស្តិ៍លេខ៣។
ក្នុងរឿងថ្មីនេះដែរ ជាបទពិសោធថ្មីមួយទៀតសម្រាប់ពួកគេ ស្របពេលត្រូវសម្ដែង ៣ តួដែលមានចរិតខុសៗគ្នា ក្នុងពេលតែមួយ។ ចំណាយកម្លាំង កាយចិត្ត និងតស៊ូសម្ដែងដើម្បីធ្វើឲ្យបានលទ្ធផលល្អបែបនេះហើយ ដូច្នេះចំពោះតម្លៃខ្លួនដែលពួកគេទទួលបានវិញក៏ខ្ពស់មិនធម្មតាដែរ។
ផ្អែកតាមរបាយការណ៍ដែលបង្ហាញកាលពីពេលថ្មីៗនេះ លើ Bangkok Insight បានឲ្យដឹងថា តារាប្រុសស្រីទាំងពីរនាក់ អាចទទួលបានតម្លៃខ្លួន ៨០ ០០០បាត (ខ្ទង់ ២ ៣១១ដុល្លារ) ឯណោះ ក្នុងមួយភាគ។
ជាមួយគ្នានោះ បើគិតពីតម្លៃខ្លួនសម្រាប់ស្ប៉តពាណិជ្ជកម្មវិញ Pope ទទួលបាន ៧លានបាត (ខ្ទង់ ២០២ ៣៧០ដុល្លារ) ក្នុងមួយស្ប៉ត ស្របពេល Bella វិញ ទទួលបាន ៩លានបាត (ខ្ទង់ ២៦០ ១៩០ដុល្លារ)។
មិនចប់ត្រឹមនេះទេ នៅពេលចូលរួមនៅក្នុងកម្មវិធិអ្វីមួយ កំពូលតារាប្រុសរូបនេះរកបាន ២៥០ ០០០ បាត (ខ្ទង់ ៧ ២២៥ដុល្លារ)។ ចំណែក Bella ដែលជារាជិនីតារាសម្ដែងទទួលបាន ២០០ ០០០បាត (ខ្ទង់ ៥ ៧៨០ដុល្លារ) ក្នុងមួយកម្មវិធី៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB