កំណាយខ្លោងទ្វារប្រាសាទតាព្រហ្ម! ប្រទះឃើញដុំថ្មភក់ចំនួន៨ដុំ ដែលមានក្បាច់ និងអាចកំណត់អត្តសញ្ញាណ

  • 2023-12-26 08:04:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារបុរាណវិទ្យារបស់នាយដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ដើម្បីសិក្សាពីស្ថានភាពគ្រឹះឱ្យបានគ្រប់ជ្រុងជ្រោយ មុនឈានទៅដល់ការជួសជុល ដែលមានកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)។ កំណាយស្រាវជ្រាវនេះមានរយៈពេល៣ខែ ចាប់ផ្ដើមពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣ រហូតទៅដល់អំឡុងខែកុម្ភៈឆ្នាំ២០២៤ខាងមុខ។

បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា អ្នកស្រី នេត ស៊ីមន មានប្រសាសន៍ថា ការកំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មមានគោលបំណង ទី១ ស្វែងរកថ្មរបស់សំណង់ដែលបាត់បង់។ ទី២ សិក្សាមើលស្ថានភាពរបស់គ្រឹះនៃខ្លោងទ្វារ និងទី៣ សិក្សាស្វែងយល់ពីបច្ចេកទេសបុរាណរបៀបនៃការរៀបចំគ្រឹះសម័យបុរាណជាដើម។

អ្នកស្រី នេត ស៊ីមន ឱ្យដឹងទៀតថា តាមលទ្ធផលដំណាក់កាលដំបូងនៅក្នុងរណ្តៅទី១ ក្នុងជម្រៅ៨០សង់ទីម៉ែត្រ បានប្រទះឃើញ ដុំថ្មភក់ចំនួន៨ដុំ ដែលមានក្បាច់ និងអាចកំណត់អត្តសញ្ញាណ ជាថ្មកំពូលហោជាង និងផ្នែកផ្សេងៗទៀតរបស់ខ្លោងទ្វារ។

អ្នកស្រី នេត ស៊ីមន បញ្ជាក់ថា កំណាយស្រាវជ្រាវនេះ គឺបន្ទាប់ពីក្រុមការងារបានរើគំនរថ្មភក់របស់ខ្លោងទ្វារផ្នែកតួខាងលើដែលរលុះធ្លាក់មកគ្របលើរចនាសម្ពន្ធខ្លោងទ្វារទាំងមូល យកទៅផ្គុំសាកល្បងដើម្បីសិក្សាស្វែងរកទីតាំងដើម៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភពអាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី