ដើមឆ្នាំ២០២៤ រឿងថ្មី! ទេព ពិសិដ្ឋ ផ្ញើពាក្យ៣ម៉ាត់ទៅកាន់មិត្តសម្លាញ់ Goofy
- 2024-01-02 06:44:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើមឆ្នាំ២០២៤ រឿងថ្មី! ទេព ពិសិដ្ឋ ផ្ញើពាក្យ៣ម៉ាត់ទៅកាន់មិត្តសម្លាញ់ Goofy
ចន្លោះមិនឃើញ
បើកទំព័រថ្មីនៃឆ្នាំ ២០២៤ តារាចមម្រៀងវ័យក្មេងប្រចាំផលិតកម្មហង្សមាស ទេព ពិសិដ្ឋ ធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយម្ចាស់បទ 20th out now រូបនេះបង្ហោះពាក្យមួយឃ្លាទៅកាន់មិត្តសម្លាញ់ Gooofy។
ជាចម្ងល់ដែលមហាជនដាក់សញ្ញាសួរ ថាតើរវាងមិត្តភក្ដិ ទេព ពិសិដ្ឋ និង Goofy មានបញ្ហាអ្វីឱ្យប្រាកដ ទើបបានជាគណនី Facebook ផ្លូវការរបស់ ទេព ពិសិដ្ឋ សរសេរពាក្យ៣ម៉ាត់ថា «ហែងក្រពើម្លេស» និងបានសរសេរ Mention ឈ្មោះ Uzi Goofy នៅលើហ្វេសប៊ុក ដែលការសរសេររបស់ ពិសិដ្ឋ នេះធ្វើឱ្យមហាជន អ្នកគាំទ្រងឿងឆ្ងល់គ្រប់គ្នា។
យ៉ាងណាមិញជុំវិញការបង្ហោះរបស់ ទេព ពិសិដ្ឋ នេះនៅមិនទាន់មានការបកស្រាយពីសាមីខ្លួន របស់ ពិសិដ្ឋ និង Goofy នៅឡើយទេ។ មួយវិញទៀតគេមិនទាន់ដឹងទេថា វាគ្រាន់តែជាការបង្ហោះ លេងសើចជាមួយគ្នា ឬយ៉ាងណានោះ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB