ទីបំផុត! BYD ទាត់​ទម្លាក់ Tesla ចេញពី​តំណែង​ នៅក្នុងត្រីមាសចុងឆ្នាំកន្លងទៅ

  • 2024-01-04 04:00:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ចិន BYD បាន​ទម្លាក់​តំណែង​របស់​ក្រុមហ៊ុន Tesla ក្នុងនាម​ជាអ្នក​លក់​រថយន្ត​អគ្គិសនី​ដាច់ខ្លាំង​ជាងគេ​បង្អស់​ នៅ​ត្រីមាស​ចុងក្រោយ​ ឆ្នាំ​២០២៣។

ក្នុងរយៈពេល ៣ខែចុងក្រោយ ក្រុមហ៊ុន BYD លក់​រថយន្ត​អគ្គិសនី​បានចំនួន ៥២៦ ៤០៩គ្រឿង ច្រើន​ជាងក្រុមហ៊ុន Tesla ដែល​លក់​បាន​ចំនួន ៤៨៤ ៥០៧គ្រឿង។ នេះ​ជាលើកដំបូង​ហើយ ដែល Tesla ត្រូវគេផ្តួល​បាន​លើ​ការលក់រថយន្ត​អគ្គិសនី​សុទ្ធ។

តែទោះជាយ៉ាងនេះក្តី បើសរុប​ពេញ​មួយឆ្នាំ​២០២៣ Tesla នៅតែ​ស្ថិតនៅ​លំដាប់ទី១ នៃការលក់រថយន្តអគ្គិសនី បាន​ច្រើន​ជាងគេ​បំផុត ចំនួនជាង ១,៨លានគ្រឿង កើនឡើង ៣៨% ខណៈ BYD លេខ២ លក់បាន​ចំនួនជាង ១,៥៧លានគ្រឿង កើនឡើង ៧២,៨%។

ចំពោះការលក់​រថយន្ត​សរុបរបស់ BYD ទាំង Plug-in Hybrid និង EV ក្នុងឆ្នាំ​២០២៣ មានចំនួន ជាង ៣,០២លានគ្រឿង កើនឡើង ៦២,៣%៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី