អានសម្រង់សម្ដីទាំងនេះរបស់ Jin ហើយ ដូចគ្រវាត់សម្ពាយស្ត្រេសចោលអស់ពីខ្លួន
- 2024-01-17 03:03:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អានសម្រង់សម្ដីទាំងនេះរបស់ Jin ហើយ ដូចគ្រវាត់សម្ពាយស្ត្រេសចោលអស់ពីខ្លួន
ចន្លោះមិនឃើញ
ជាការពិតជីវិតរបស់មនុស្សម្នាក់ៗ ពោរពេញទៅដោយរសជាតិគ្រប់សព្វ តាំងពីសប្បាយ កើតទុក្ខ លាយឡំគ្នា។ ប៉ុន្តែបើទោះបីជា ត្រូវឡើងចុះយ៉ាងណា អ្នកត្រូវចាំថា ជីវិតត្រូវតែដើរទៅមុខជានិច្ច ដរាបណានៅមានដង្ហើម។
ចំពោះ Kim Seokjin គឺជាមនុស្សបែបនេះដែលអាចធ្វើអោយអ្នកសើចគ្រប់ពេលដែលអ្នកចង់បាន។ សមាជិក BTS រូបនេះ តែងបញ្ចេញសេចក្តីស្រឡាញ់ និងភាពសប្បាយរីករាយទៅកាន់មនុស្សជុំវិញខ្លួន។
ដូច្នេះ នៅពេលណាដែលអ្នកត្រូវការហេតុផល ដើម្បីញញឹម សូមទុកឲ្យតារាប្រុសម្នាក់នេះជាអ្នកលួងលោម ព្រោះលោកក៏អាចជាប្រភពនៃការសើចរបស់អ្នក។ ទាំងនេះគឺជាសម្រង់សម្ដីទាំង ៨ របស់ Jin ដែលបង្កប់អត្ថន័យនៃសុភមង្គលយ៉ាងល្អឥតខ្ចោះ៖
១. "ប្រសិនបើអ្នកណាម្នាក់មានអារម្មណ៍វង្វេង ពេលប្រឈមមុខនឹងភាពមិនច្បាស់លាស់ណាមួយ ឬសម្ពាធក្នុងការចាប់ផ្តើមអ្វីដែលថ្មី កុំប្រញាប់ប្រញាល់ពេកអី។ អ្នកអាចរកឃើញពេលណាមួយអាចប្រែក្លាយទៅជាឱកាសល្អបាន"
២. “មានពេលខ្លះដែលចិត្តរបស់ខ្ញុំរញ៉េរញ៉ៃណាស់ ប៉ុន្តែខ្ញុំព្យាយាមស្វែងរកហេតុផល និងដោះស្រាយវា មុនពេលដែលវាក្លាយជាកង្វល់ធំ”
៣. “បារម្ភ? មនុស្សគ្រប់គ្នាតែងមានការព្រួយបារម្ភ។ អ្នកប្រហែលជាមានអារម្មណ៍មិនសប្បាយចិត្តបន្តិចនៅពេលដែលអ្នកកប់វាក្នុងចិត្ត ប៉ុន្តែរឿងទាំងនោះនឹងកន្លងផុតទៅ ហើយមិនយូរប៉ុន្មាន អ្នកនឹងមានអារម្មណ៍ថាមានសុភមង្គលម្ដងទៀត"
៤. “អ្វីគ្រប់យ៉ាងនឹងក្លាយជារឿងអាក្រក់នៅពេលដែលអ្នកគិតអវិជ្ជមាន! ប៉ុន្តែនៅពេលអ្នកគិតវិជ្ជមាន អ្វីៗនឹងប្រសើរឡើង"
៥. “យើងទាំងអស់គ្នានិយាយភាសាផ្សេងៗគ្នា! យើងទាំងអស់គ្នាមានវប្បធម៌ផ្សេងៗគ្នា! ប៉ុន្តែយើងចែករំលែករឿងមួយរួមគ្នា — ហើយនោះគឺជាអារម្មណ៍នៃសុភមង្គល»"
៦. “វត្តមានរបស់អ្នកអាចផ្តល់សុភមង្គលដល់នរណាម្នាក់។ ខ្ញុំសង្ឃឹមថាអ្នកចងចាំវាទុក"
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB