រថយន្ត Mazda អនាគត នឹង​ប្រើប្រព័ន្ធដែល​អភិវឌ្ឍ​រួមគ្នា​ជាមួយ Toyota

  • 2024-01-18 03:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mazda បាន​ប្រកាស​ថា ​ខ្លួន​បាន​ចាប់ដៃជាមួយ​ Toyota ដើម្បី​រួមគ្នា​នូវប្រព័ន្ធ Software និង Hardware ដែល​វា​នឹងជួយកាត់បន្ថយការ​ចំណាយ​ដ៏ច្រើនសម្រាប់​ក្រុមហ៊ុន​ជប៉ុនទាំង២។

នៅក្នុងបរិបទ​នៃបច្ចេកវិទ្យានេះ ការអភិវឌ្ឍ​ប្រព័ន្ធ Software ជាពិសេស​ប្រព័ន្ធ​កម្សាន្ត គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​បំពាក់​លើរថយន្ត ប៉ុន្តែ​វាក៏ត្រូវការ​ចំណាយខ្ពស់​ផងដែរ រហូតដល់ ២ពាន់លានដុល្លារឯណោះ ដែល​វាផ្តល់ការលំបាកខ្លាំង​ចំពោះ Mazda។ ដូច្នេះ កិច្ចសហការជាមួយ Toyota នឹង​ជួយឱ្យ Mazda កាត់បន្ថយការចំណាយរហូតដល់ ៧០% ទៅ ៨០%។

ក្រុមហ៊ុន​ជប៉ុនទាំង​ពីរ នឹង​អភិវឌ្ឍ​រួមគ្នា​លើ​ ប្រព័ន្ធគ្រប់គ្រង, ប្រព័ន្ធកម្សាន្ត, កុងទ័រឌីជីថល, ប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិច ECU និង​ប្រព័ន្ធ serice wiring។ ក្នុងនោះ រថយន្ត​អគ្គិសនីរបស់ Mazda ដែល​គ្រោង​ចាប់ផ្តើមពីឆ្នាំ​២០២៧ គឺ ៩០% ហើយ​ដែលស្រដៀង​នឹង​រថយន្ត Toyota។

សូមរំលឹកថា លោក Masahiro Moro នាយកប្រតិបត្តិ​ក្រុមហ៊ុន Mazda បាន​បង្ហើប​ឱ្យដឹងក្នុងកិច្ចសម្ភាសន៍​ថ្មីៗមួយ​ថា ក្រុមហ៊ុន​លោក​មានផែនការ​ផលិត​រថយន្តអគ្គិសនី​ ៧ ឬ ៨ម៉ូឌែល ត្រឹមឆ្នាំ​២០៣០ ដែល​នឹង​ចូលរួម​ចំណែក ២៥-៤០% នៃ​ការលក់​របស់ខ្លួន។ ចំពោះផែនការនេះ ក្រុមហ៊ុន Mazda នឹង​ពឹងផ្អែក​​ទៅលើក្រុមហ៊ុន Toyota ជាពិសេស​គឺ​ប្រព័ន្ធអេឡិចត្រូនិច និង Software រថយន្ត ដែល​ជួយកាត់បន្ថយ​ការចំណាយ​វិនិយោគ​របស់ Mazda៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី