Mourinho បដិសេធក្លឹបអារ៉ាប៊ីសាអ៊ូឌីត
- 2024-01-22 13:46:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinho បដិសេធក្លឹបអារ៉ាប៊ីសាអ៊ូឌីត
ចន្លោះមិនឃើញ
លោក Jose Mourinho បានបដិសេធក្លឹប Al Shabab ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Goal។
ក្រោយក្លឹបអ៊ីតាលី Roma បានបញ្ចប់ការងារជាអ្នកចាត់ការកាលពីសប្ដាហ៍មុនមក ក្លឹប Al Shabab ត្រូវបានរាយការណ៍ថា បានទាក់ទងមកលោក Mourinho ដើម្បីពិភាក្សាលទ្ធភាពអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ ទៅដឹកនាំនៅអារ៉ាប៊ីសាអ៊ូឌីត។ របាយការណ៍បឋមកាលពីសប្ដាហ៍មុន បានលើកឡើងថា Mourinho ចាប់អារម្មណ៍ ហើយអាចព្រមទៅដឹកនាំក្លឹបអារ៉ាប៊ីសាអ៊ូឌីត។
ទោះជាយ៉ាងណា ដំណឹងចុងក្រោយក្នុងសប្ដាហ៍នេះ បានឲ្យដឹងថា Mourinho បានសម្រេចចិត្តក្នុងការបដិសេធក្លឹប Al Shabab។ យោងតាម Goal អ្នកចាត់ការរូបនេះ កំពុងរង់ចាំឱកាសក្នុងការដឹកនាំក្លឹបធំៗមួយចំនួននៅអឺរ៉ុប។
ពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថា Mourinho អាចនឹងទៅដឹកនាំក្លឹបអ៊ីតាលី Napoli នាពេលខាងមុខ៕