Liverpool ចេញមកបញ្ជាក់ពីស្ថានភាពរបួសរបស់ Salah ក្រោយពីប៉ះទង្គិចគ្នាពេលលេងឱ្យ អេហ្ស៊ីប

  • 2024-01-23 07:19:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool និយាយថា របួសជើង Mohamed Salah ដែលបានប៉ះទង្គិច នៅ Africa Cup of Nations គឺ "រងផលប៉ះពាល់ខ្លាំងជាងការរំពឹងទុកពីដំបូង" ប៉ុន្តែអេហ្ស៊ីបនៅតែមានក្តីសង្ឃឹមថា កីឡាករខ្នើមរូបនេះ អាចត្រលប់មកចូលទីលានវិញសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Salah បានរងរបួសក្នុងការប្រកួតស្មើ ២ ទល់ ២ របស់អេហ្ស៊ីប ជាមួយ ហ្គាណា កាលពីកន្លងទៅថ្មីៗនេះ ក្នុងពូល B ។ អេហ្ស៊ីប បានឈានទៅវគ្គបន្តកាលពីថ្ងៃច័ន្ទ បន្ទាប់ពីបានប្រកួតស្មើ ២ ទល់ ២ ជាមួយ Cape Verde ខណៈដែល Salah បានត្រឹមអង្គុយមើលជម្រើសជាតិរបស់ខ្លួនលេង។

Liverpool បាននិយាយថាកីឡាករវ័យ ៣១ ឆ្នាំរូបនេះ នឹងត្រលប់មកវិញនៅថ្ងៃពុធ សម្រាប់ "កម្មវីធីព្យាបាលរបួស" ។ ក្លឹបបានបន្ថែមថារបួសរបស់ Salah គឺ អាក្រក់ជាងការភ័យខ្លាចពីដំណាក់កាលដំបូង ប៉ុន្តែ Salah នឹងត្រូវព្យាបាលរបួសឱ្យជាសះស្បើយ កាន់តែឆាប់តាមដែលអាចធ្វើទៅបានសម្រាប់ក្លឹប និងប្រទេស ដោយផ្តល់ឱ្យលោកនូវឱកាសដ៏ល្អបំផុតដើម្បីត្រលប់ទៅប្រកួតនៅពានទ្វីបអាហ្រ្វិក ប្រសិនបើអេហ្ស៊ីប អាចបន្តឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

អត្ថបទថ្មី