កម្មវិធី​ Women and Sport លើក​ទឹកចិត្ត​ស្ត្រី​ឲ្យ​ចូលរួម​ក្នុង​វិស័យ​កីឡា​​ និង​ក្លាយ​ជា​ថ្នាក់ដឹកនាំ

  • 2024-12-15 10:56:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ប៊ុយ​ សុភ័ណ្ឌ​ ថា​កម្មវិធី​ ស្ត្រី​ និង​កីឡា​ (Women and Sport) ឆ្នាំ​នេះ​ផ្ដោត​លើ​ការ​លើកកម្ពស់​សមភាព​យេនឌ័រ​ ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​ចូលរួម​ក្នុង​​វិស័យ​កីឡា​កាន់​តែ​ច្រើន​ទាំង​ជា​អត្តពលិក​ និង​មន្ត្រី​បច្ចេកទេស​ ថ្នាក់ដឹកនាំ​ផង​ដែរ។​

រូបភាព Olympic Cambodia

ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ឯកឧត្ដម ប៊ុយ​ សុភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​​ស្ត្រី​ និង​កីឡា​ (Women and Sport) នេះ​ជា​គម្រោង​ឧបត្ថម្ភ​ពី​ខាង​អូឡាំពិក​អាស៊ី ដោយ​ផ្ដោត​ជំរុញ​លើ​ក​ទឹកចិត្ត​ដល់​ស្ត្រី​ៗ​ចូលរួម​ឲ្យ​កាន់​តែ​ច្រើន​លើ​វិស័យ​កីឡា​ទាំង​ជា​កីឡាករ​ កីឡា​ការិនី​ ឬ​ជា​មន្ត្រី​បច្ចេកទេស​ ថ្នាក់ដឹកនាំ​ នៅ​ថ្ងៃ​អនាគត​ផង​ដែរ។​

រូបភាព Olympic Cambodia

ជា​មួយ​គ្នា​នេះ​ដែរ​ឯកឧត្ដម​ក៏​បាន​បញ្ជ្រៀបអំពី​គុណ​តម្លៃ​អូឡាំពិក​ និង​បាន​ដឹកនាំ​សិស្សៗ​ដែល​ចូលរួម​នៅ​ពេល​នោះបាន​លេង​កីឡា​វាយ​ស៊ី​ដោយ​មាន​ជា​ការ​បង្ហាត់បង្ហាញ​ពី​កីឡា​ការិនី​ជម្រើស​ពី​របៀប​លេង​ ឬ​ប្រើប្រាស់​ឧបករណ៍​ឲ្យ​បាន​ត្រឹមត្រូវ​ និង​សកម្មភាព​កីឡា​ជា​ច្រើន​ទៀត។​

រូបភាព Olympic Cambodia

បញ្ជាក់​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី១១​ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដឹកនាំ​ដោយ​ឯកឧត្ដម​ឯកឧត្ដម​ ប៊ុយ​ សុភ័ណ្ឌ​ និង​ក្រុម​ការងារ​ជា​ច្រើន​រួប​បាន​រៀបចំ​​​ប្រារឰ​កម្មវិធី​ ស្ត្រី​ និង​កីឡា​ (Women and Sport) នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ។​ កម្មវិធី​នេះ​មាន​ការ​ចូលរួម​ពី​សិស្សានុសិស្ស​សរុប​ខ្ទង់​ ១០០នាក់​ មក​ពី​វិទ្យាល័យ​ឫស្សីកែវ​ និង​អនុវិទ្យាល័យ​វត្ត​ដំបូកខ្ពស់៕​

រូបភាព Olympic Cambodia

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី