គ្រាន់តែចូលឆ្នាំ ២០២៤ ភ្លាម KLASSY WATCHES បញ្ជេញមុខទូតសុឆន្ទៈថ្មីរបស់នាឡិកាដៃម៉ាក D1 Milano ភ្លែត
- 2024-01-24 02:01:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែចូលឆ្នាំ ២០២៤ ភ្លាម KLASSY WATCHES បញ្ជេញមុខទូតសុឆន្ទៈថ្មីរបស់នាឡិកាដៃម៉ាក D1 Milano ភ្លែត
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ ក្រុមហ៊ុន DKHN KLASSY SIGNATURE CO., LTD. ដែលជាម្ចាស់របស់ហាងលក់នាឡិកាដៃប្រណិត KLASSY WATCHES បានរៀបចំកម្មវិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងទូតសុឆន្ទៈរបស់នាឡិកាម៉ាក D1 Milano ដែលជាម៉ាកដ៏ល្បីល្បាញមកពីទីក្រុង Milan របស់ប្រទេសអ៊ីតាលី ជាមួយនឹង លោក ថេណា (Tena) ដែលត្រូវបានគេស្គាល់ថាជាអ្នកនិពន្ធបទភ្លេង Original និងជាអ្នកចំរៀងម្នាក់ដែលកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។
កម្មវិធីនេះក៏មានការអញ្ចើញចូលរួមយ៉ាងពិសេសពីសហស្ថាបនិក នាយកប្រតិបត្តិ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនជាច្រើនរូបផងដែរ។ ឆ្លៀតក្នុងឱកាសនេះក្រុមការងារ KLASSY WATCHES ក៏បានបង្ហាញនូវខូលិចសិនថ្មីៗជាច្រើនគ្រឿងសំរាប់ឆ្នាំ ២០២៤ ខាងមុខ ជាពិសេសសំរាប់រដូវកាលចូលឆ្នាំប្រពៃណីចិន និងទិវានៃសេចក្តីស្រលាញ់ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។
ថ្នាក់ដឹកនាំ KLASSY WATCHES មានសុទិដ្ឋិនិយមថា លោក ថេណា គឺជាកំលាំងចលករយ៉ាងសំខាន់មួយដើម្បីជំរុញការទទួលស្គាល់ម៉ាក D1 Milano នៅក្នុងប្រទេសកម្ពុជាអោយកាន់តែទូលំទូលាយជាងមុន។ ថ្នាក់ដឹកនាំ KLASSY WATCHES ក៏មានមោទនភាពយ៉ាងក្រៃលែងដែលបាននាំមកនូវផលិតផលនាឡិកាដែលមានប្រភពច្បាស់លាស់ តម្លៃសមរម្យ និងធានានូវគុណភាពខ្ពស់។
សូមបញ្ជាក់ផងដែរថា D1 Milano គឺជាម៉ាកនាឡិកាដ៏ពេញនិយមមួយដែលមានដើមកំណើតពីទីក្រុង Milan របស់ប្រទេសអ៊ីតាលី។ ដោយផ្តោតសំខាន់ទៅលើការបង្កើតនិន្នាការថ្មីនៅក្នុងទីផ្សារនាឡិកាដែលមានតម្លៃសមរម្យជាមួយនឹងការធានានូវគុណភាពខ្ពស់ ធ្វើអោយ D1 Milano ត្រូវបានគេទទួលស្គាល់ថាជាម៉ាកនាឡិកាដែលមានការរីកចំរើនលឿនបំផុតនៅក្នុងកំឡុងពេល១០ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្ន D1 Milano កំពុងតែមានវត្តមាននៅក្នុងហាងចំនួន ៦០០ហាង ហើយក៏កំពុងពង្រីកទីផ្សាររបស់ខ្លួនទៅប្រទេសចំនួន ១៥៦ ប្រទេស ជុំវិញសកលលោក។
KLASSY WATCHES គឺជាហាងនាឡិកាឈានមុខគេមួយដែលបាននាំចូលនាឡិកាម៉ាកល្បីៗលំដាប់អន្តរជាតិជាច្រើនដូចជា Zinvo, MSTR ពីសហរដ្ឋអាមេរិក D1 Milano ពីប្រទេសអ៉ីតាលី Corniche ពីប្រទេសស៊ុយអែត Electricianz ពីប្រទេសស្វីស Rec Watches ពីប្រទេសដាណឺម៉ាក Vilhelm ពីប្រទេសសិង្ហបុរី Y24 ពីប្រទេសស៊ុយអែត។ល។