បច្ចេកវិទ្យារបស់ BMW! ប្រើតែភ្នែក ក៏អាចឱ្យឡានបើក​ប្តូរគន្លងដោយខ្លួនវាដែរ

  • 2024-02-05 02:50:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន BMW បានបោះជំហាន​ទៅមុខមុនគេហើយ ពោលគឺ​បានចេញហួសពី​រថយន្តបើកបរស្វ័យប្រវត្តិទៀតផង គឺ​បានអភិវឌ្ឍបច្ចេកវិទ្យាថ្មី ដោយប្រើតែខ្សែភ្នែកសម្លឹង នោះ​រថយន្ត​នឹង​ផ្លាស់ប្តូរទៅតាម​គន្លង​នោះដោយស្វ័យប្រវត្តិ​មិនចាំបាច់​ត្រូវចាប់កាន់ចង្កូតនោះទេ។

ចំពោះ​ការប្រើប្រាស់​បច្ចេកវិទ្យា​នេះ អ្នកបើកបរ​គ្រាន់តែ​សម្លឹងជាប់​ទៅកញ្ចក់ចំហៀងមើលក្រោយ។ បើសម្លឹងទៅកញ្ចក់​ខាងឆ្វេង រថយន្តនឹង​ប្តូរគន្លងទៅឆ្វេង ហើយ​បើសម្លឹង​ទៅកញ្ចក់​ខាងស្តាំ រថយន្ត​នឹងប្តូរគន្លងទៅស្តាំ សម្រាប់​ការបើកបរក្នុងល្បឿន 85mph។

BMW អះអាងថា អន្តរកម្ម​រវាង​អ្នកបើកបរ និង​មុខងារ​ផ្លាស់ប្តូរគន្លង​ស្វ័យប្រវត្តិនេះ នឹង​ផ្តល់​នូវកម្រិត​ផាសុកភាព និងសុវត្ថិភាព​ដែល​មាន​ភាព unique ក្នុងវិស័យយានយន្ត។

សូមជម្រាប​ថា បច្ចេកវិទ្យា​ផ្លាស់ប្តូរគន្លងដោយការប្រើភ្នែកសម្លឹងនេះ នឹង​ត្រូវ​បំពាក់​លើ​រថយន្ត BMW 5-Series និង iX ក្នុងខែមីនា បន្ទាប់មកនឹងអាប់ដេត​នៅលើ X5, X6 និង X7 នៅខែមេសា ឆ្នាំ២០២៤ខាងមុខ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី