ចង់ត្រួតត្រា AI? អង់គ្លេស ត្រៀម​ចាយលុយជាង ១០០លាន​ដុល្លារ​ទៅលើ AI ដែល​កំពុង​ដើរលឿន​ខ្លាំង

  • 2024-02-06 08:39:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ​២០២៤នេះ បាន​បញ្ចេញ​ផែនការ​ត្រៀមថវិកា ១០០លានផោន (ប្រហែល ១២៥លានដុល្លារ) ទៅលើការស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI)។

ក្រោមផែនការនេះ រដ្ឋាភិបាល​នឹង​ចាប់ផ្តើម​ដំណើរការ​មជ្ឈមណ្ឌលស្រាវជ្រាវ​ថ្មីចំនួន៩ និង​បណ្តុះបណ្តាល​មន្រ្តី​ចំពោះ​ការគ្រប់គ្រងហានិភ័យ និង​ទាញ​យកប្រយោជន៍​ពី​បច្ចេកវិទ្យា AI នេះ ដោយផ្តោតទៅលើសុខាភិបាល, គីមី និងគណិតសាស្រ្ត និងការ​បង្កើតដៃគូ​ជាមួយ​សហរដ្ឋអាមេរិក លើ​ការទទួលខុសត្រូវ AI។

លោកស្រី Michelle Donelan រដ្ឋមន្រ្តី​ក្រសួង​វិទ្យាសាស្រ្ត នវានុវត្តន៍ និងបច្ចេកវិទ្យា បាន​និយាយថា AI មាន​សក្តានុពលជួយប្រែក្លាយ​សេវាសាធារណៈ និង​សេដ្ឋកិច្ច​ ឱ្យកាន់តែល្អប្រសើរ ព្រមទាំង​ជួយដល់ការព្យាបាល​សម្រាប់ជំងឺធ្ងន់ៗដូចជា ជំងឺមហារីកជាដើម។

លោកស្រីថ្លែងដូច្នេះថា៖ AI កំពុងដើរយ៉ាងលឿន ប៉ុន្តែយើង​ក៏បាន​បង្ហាញ​ដែរថា មនុស្ស​ក៏អាចដើរលឿន​ដែរ។ ដោយ​ការប្រើ​វិធីសាស្រ្ត​វិទ្យាសាស្រ្តជាក់លាក់ យើង​ចាប់ផ្តើម​​ក្តោបក្តាប់​ហានិភ័យ​ភ្លាមៗ ដែល​បើកផ្លូវ​សម្រាប់​អង់គ្លេស ក្លាយ​ជា​ប្រទេសដំបូងគេមួយ​ក្នុងពិភពលោក ដែលទាញ​យកប្រយោជន៍ពី AI ដោយ​សុវត្ថិភាព៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី