New Corolla Cross សាំង និង Hybrid ឆ្នាំ2024 បង្ហាញរូបរាងផ្លូវការនៅថៃ រីឯកម្ពុជាកំពុងបើកទទួលកក់

  • 2024-02-10 02:21:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វីដែលបងប្អូនទន្ទឹងរង់ចាំពិតជាមិនខកបំណង ជាពិសេសហ្វេនៗរថយន្ត Toyota Corolla Cross អន្ទះសាររង់ចាំមើលរូបរាងផ្លូវការដែលបានធ្វើការផ្លាស់ប្តូររូបរាង ការអភិវឌ្ឍន៌បន្ថែមទៅលើបច្ចេកវិទ្យាកាន់តែសំបូរបែប សម្រាប់រថយន្តលក្ខណៈគ្រួសារ New Toyota Corolla Cross ឆ្នាំ២០២៤ នៅទីផ្សារប្រទេសថៃ និងជាពិសេសគឺបានធ្វើការបន្ថែមនូវជម្រើសម៉ាស៊ីនប្រភេទកូនកាត់ហ៊ាយព្រីត HEV ដែលជាតម្រូវការចាំបាច់ លើទីផ្សាររថយន្តនាពេលបច្ចុប្បន្ន។

យោងទៅតាមការផ្សាយផ្ទាល់ពិសេសរបស់តូយ៉ូតា ប្រចាំប្រទេសថៃបានបង្ហាញទៅលើការផ្លាស់ប្តូររូបរាងយ៉ាងទាក់ទាញដោយបានអភិវឌ្ឍន៍ថ្មីកាន់តែប្រណិតស៊ីវិល័យ ជាពិសេសទៅលើការរចនានៅផ្នែកខាងមុខទាក់ទាញតែម្តង។ លើសពីនេះក៏បានបន្ថែមនូវបច្ចេកវិទ្យាទំនើបៗដូចជា ហ្រ្វាំងដៃអេឡិចត្រូនិច មុខងារជំនួយពេលឈប់ស្តុប Auto hold កន្លែងសាកថ្មឥតប្រើខ្សែ និងកាំម៉េរា ៣៦០ដឺក្រេជាដើម។

ខណៈពេលដែលទីផ្សារប្រទេសថៃ បានបង្ហាញរូបរាងផ្លូវការច្បាស់ៗ Option ទំនើបៗជាច្រើនទៅលើរថយន្ត New Corolla Cross ឆ្នាំ២០២៤ នាថ្ងៃនេះទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ងាកមកមើលទីផ្សារប្រទេសកម្ពុជាឯនេះវិញ យោងតាមទំព័រហ្វេសប៊ុកផ្លូវការ ក៏បាននឹងកំពុងទទួលកក់ទៅលើជម្រើសម៉ាសុីនសាំងជាមួយតម្លៃ $47,900 និងប្រភេទ Hybrid តម្លៃ $49,900 និងបានធ្វើការបង្ហាញបន្ថែមផងដែរទៅលើលក្ខណៈពិសេសគួរអោយកត់សម្គាល់ ដែលមានដូចជា ការផ្លាស់ប្តូរប៉ាណាខាងមុខរចនាបែបទាន់សម័យ កាំម៉េរាសុវត្ថិភាពលក្ខណៈ ៣៦០ដឺក្រេ ដំបូលកញ្ចក់យ៉ាងធំប្រភេទ Panoramic ពីមុខ ដល់ផ្នែកខាងក្រោយ ហ្វ្រាំងដៃអេឡិចត្រូនិច កន្លែងសាកថ្មទូរស័ព្ទដៃឥតខ្សែ និងមុខងារទំនើបៗជាច្រើនទៀត។

យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតយ៉ាងណា (Media Name) មិនទាន់ហ៊ានសន្និដ្ឋាននូវឡើយទេទាក់ទងនឹងលក្ខណៈពិសេសៗ រូបរាងផ្លូវការដែលនឹងមកកាន់ទីផ្សារប្រទេសកម្ពុជា មានតែរង់ចាំការប្រកាសជាផ្លូវការពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ប៉ុណ្ណោះតាមរយៈផេកហ្វេសប៊ុកផ្លូវការ Toyota Cambodia ឬបងប្អូនទាំងអស់គ្នាអាចសាកសួរបានតាមរយៈលេខទូរស័ព្ទ៖

ផ្នែកលក់អនឡាញ៖ 017 222 451 / 017 333 503 / 086 333 503 / 017 222 408 / 017 222 439

សាខាទឹកថ្លា៖ 017 222 730

សាខាបឹងកេងកង៖ 017 333 730

សាខាទួលសង្កែ៖ 017 333 011

សាខាខេត្តសៀមរាប៖ 017 222 557

សាខាខេត្តបាត់ដំបង៖ 017 333 241

សាខាកំពង់ចាម៖ 017 222 049

ផ្នែកលក់ក្រៅ៖ 017 222 407 / 017 222 386 / 017 222 937