Apple ចាប់ដៃ Microsoft បញ្ចេញកម្មវិធី ៣ ដើម្បីជំនួស iTunes នៅលើប្រព័ន្ធប្រតិបត្តិការ Windows

  • 2024-02-12 02:35:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បានធ្វើការ launching ជាផ្លូវការនូវកម្មវិធី Apple TV, Apple Music និង Apple Devices នៅលើប្រព័ន្ធប្រតិបត្តិការ Windows នៅក្នុងសប្តាហ៍នេះ។ កម្មវិធីទាំងនោះ ត្រូវបាន Apple ធ្វើការ launched ជាលក្ខណៈ Preview កាលពីឆ្នាំមុន ប៉ុន្តែពេលនេះ Apple បានធ្វើការជាមួយ Microsoft ដើម្បីបញ្ចេញ Apps របស់ខ្លួននៅលើ Windows ជាផ្លូវការហើយ។

តាមការសង្កេតឃើញ Apple បង្កើតកម្មវិធី Apple TV, Apple Music និង Apple Devices នេះឡើងគឺដើម្បីជម្រុញឱ្យអ្នកប្រើប្រព័ន្ធប្រតិបត្តិការ Windows ឈប់ប្រើប្រាស់កម្មវិធី iTunes តទៅទៀត ដោយសារតែនៅពេលបច្ចុប្បន្ននេះ កម្មវិធី iTunes គឺត្រូវបានប្រើប្រាស់សម្រាប់តែ access ទៅលើ podcasts និង audiobooks នៅលើ Windows ប៉ុណ្ណោះ។

Apple Music app អាចឱ្យអ្នកប្រើ access ចូលទៅក្នុង iTunes library បានជាមួយនឹង ចម្រៀង ក៏ដូចជា album ដែលបានទិញរួច។ ចំណែក Apple TV អនុញ្ញាតឱ្យ Window users អាចមើលភាពយន្ត និង TV shows ពី iTunes library របស់ពួកគេ។ ទន្ទឹមនឹងនេះ កម្មវិធី Apple Devices អនុញ្ញាតឱ្យអ្នកប្រើ Windows អាចធ្វើការ backup ឫ restore ទូរស័ព្ទ iPhone និង iPad របស់ពួកគេ រួមទាំងការ sync contents ជាដើម។

Microsoft បានធ្វើការជាមួយ Apple ទៅលើកម្មវិធី Apps និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការ launch ជាផ្លូវការនូវកម្មវិធីទាំងនោះ នៅក្នុងសប្តាហ៍នេះ។ មិនតែប៉ុណ្ណោះ Microsoft ធ្លាប់បាន បញ្ចេញកម្មវិធី iCloud Photos សម្រាប់ Windows ដែលអនុញ្ញាតឱ្យអ្នកប្រើអាច link ទៅកាន់ iCloud Photos library ដែលបាន built-in មកស្រាប់ នៅក្នុង Photos App នៅលើប្រព័ន្ធប្រតិបត្តិការ Windows 11៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ The Verge   អត្ថបទ ៖ សង្ហា

អត្ថបទថ្មី