ជីវិតរីកស្រស់ដូចផ្កា! ការងារ ស្នេហា រូបសម្រស់ សារីតា ទទួលបានទាំងព្រម

  • 2024-02-12 03:13:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការិនីឆ្នើម និងជាតារាម៉ូដែល កញ្ញា រ៉េត សារីតា ជីវិតហាក់កាន់តែស្រស់បំព្រង ទាំងការងារ រូបសម្រស់ ជាពិសេសនោះគឺជីវិតស្នេហាតែម្ដង ដែលថ្មីៗនេះ មិត្តប្រុសរបស់នាងទើបតែសុំនាងរៀបការ។

អ្នកគាំទ្រ ជាពិសេសមិត្តរួមអាជីពមិនតិចអ្នកទេ ដែលចូលរួមអបអរសាទរដល់ពីធីការិនីឆ្នើមរូបនេះ ក្រោយនាងបានបង្ហោះរូបភាពដ៏ផ្អែមល្ហែមជាច្រើនសន្លឹក បង្ហាញពីដំណើរកម្សាន្ដ ឯកជនភាពដ៏ប្រណិតមួយនៅក្នុងប្រទេស New Zealand ដែលដំណើរកម្សាន្ដមួយនេះ ក្លាយជាការចង់ចាំដ៏ល្អឥតខ្ចោះក្នុងឆាកជីវិតរបស់ សារីតា ត្រូវបានមិត្តប្រុសសុំរៀបការបំពាក់ចិញ្ចៀនក្នុងរូបភាពផ្អែមល្ហែមជាខ្លាំង។

បើទោះជា សារីតា មិនបានរៀបរាប់បញ្ជាក់ពីការយល់ព្រមរបស់នាង ទៅលើគូស្នេហ៍ក៏ដោយ ប៉ុន្តែចិញ្ចៀនលើដៃនាងខាងឆ្វេង បង្ហាញពោពេញដោយស្នាមញញឹម វាបានបញ្ជាក់បានហើយថាចម្លើយរបស់នាងគឺ យល់ព្រម ដោយមិនស្ទាក់ស្ទើរ។

យ៉ាងណាមិញបន្ទាប់ពីសាយភាយដំណឹងល្អនេះ អ្នករួមអាជីព និងអ្នកគាំទ្រជាច្រើន បានចូលរួមអបអរសាទរដល់ សារីតា និងទន្ទឹងចាំថ្ងៃនាងចូលរោងជ័យ៕

កេសរ