មុនលាដីកំណើត ទៅរស់នៅអាមេរិក Rick KH បញ្ចេញរឿងរ៉ាវមួយចំនួន មិនធ្លាប់បង្ហាញពីមុន

  • 2024-02-12 04:11:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Influencer រូបសង្ហា Rick KH ដែលត្រូវបានមហាជនស្គាល់ថាជាអ្នកធ្វើ មាតិកា ដំណើរកម្សាន្ដបែបប្រវត្តិសាស្ត្រ ទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ថ្មីៗនេះលោកបានបង្ហើបរឿងរ៉ាវមួយចំនួន ដែលមិនដែលបង្ហោះចែករំលែកលើបណ្ដាញសង្គមហ្វេសប៊ុក ឱ្យគ្រប់គ្នាបានដឹងពីមុនមក។

Rick KH រៀបរាប់ខ្លីៗ មុនចាកចេញទៅរស់នៅសហរដ្ឋអាមេរិក ថារយៈពេល៥ឆ្នាំលោកបានចំណាយពេលធ្វើការជាច្រើនដើម្បីក្មេង និងតំបន់ដែលខ្វះខាត់មួយចំនួនក្នុងប្រទេសកម្ពុជា ប៉ុន្តែសកម្មភាពមនុស្សធម៌ដែលចាយពេលវេលា កម្លាំង និងថវិកាផ្ទាល់ខ្លួននេះ លោកមិនដែលធ្វើវីដេអូបង្ហាញពីសកម្មភាពទាំងនោះឱ្យមហាជនជនបានដឹងទេ។

«រយៈពេលប្រាំឆ្នាំដែលខ្ញុំបានដើរជាមួយសហគមន៍អង្គការ ស្ថាប័នសម្រាប់ប្រជាជនក្រីក្រ វប្បធម៌ ប្រាសាទ វត្តអារាម ចេតិយ និងគម្រោងនានាដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន និងពេលវេលា សុំមិនបង្ហាញទេ មានច្រើនដែលខ្ញុំមិនធ្វើវិដេអូ ដូចជាកន្លែងស្នាក់នៅសិស្ស រៀនឆ្នាំទី១ទី២ ឥតគិតថ្លៃ និងការងារក្រុមនានា ដោយថវិកាបានមកពីកម្លាំងញើសឈាមខ្ញុំផ្ទាល់ ក្រុមក្មេងលក់ដូរ ដឹកអីវ៉ាន់ឲ្យគេតិចតួច យូធូប ហ្វេសប៊ុក និងបំរើការងារក្រៅម៉ោងនានា»៖ Rick KH រៀបរាប់លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន

ការដែលចេញសារយ៉ាងវែងបែបនេះ Rick KH បញ្ជាក់ចំៗថាមកពីលោក មានការអន់ចិត្តតិចតួច ចំពោះមហាជនមួយចំនួនតូចវាយប្រហារដោយពាក្យសម្ដីលើរូបលោក។ បន្ថែមពីលើនេះ Rick KH បញ្ជាក់យ៉ាងច្បាស់ៗថាលោកគ្មាន ជម្លោះជាមួយនរណាម្នាក់ទេ ហើយលោកបន្តរសនៅកម្ពុជារយៈពេលត្រឹមតែ ៣សប្ដាហ៍ទៀតប៉ុណ្ណោះ លោកនឹងរស់នៅអាមេរិកធ្វើការធម្មតា៕

កេសរ

អត្ថបទពេញនិយម
អត្ថបទថ្មី