ចូលឆ្នាំចិន២០២៤! ខេត្តទេសចរណ៍​ល្បីៗ សុទ្ធតែ​ទទួលបាន​ភ្ញៀវរាប់ម៉ឺននាក់

  • 2024-02-12 04:11:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងទេសចរណ៍ បាន​ឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន គិតពីថ្ងៃទី៩ ដល់​ ១១ ខែកុម្ភៈ ឆ្នាំ២០២៤ ខេត្តទេសចរណ៍ល្បីៗ បាន​ទទួលចំនួនភ្ញៀវ​មកកម្សាន្ត​​ដូចខាងក្រោម៖

១. ខេត្តព្រះសីហនុ៖ ទទួលបានភ្ញៀវ ជាង ២៩ម៉ឺននាក់។

២. ខេត្តសៀមរាប៖ ទទួលបានភ្ញៀវជាង ១១,៧ម៉ឺននាក់។

៣. ខេត្តបាត់ដំបង៖ ទទួលបានភ្ញៀវជាង ៨,៩ម៉ឺននាក់។

៤. ខេត្តកែប៖ ទទួលបានភ្ញៀវជាង ៧,៣ម៉ឺននាក់។

៥. ខេត្តកំពត៖ ទទួលបានភ្ញៀវជាង ៦,៤ម៉ឺននាក់។

៦. ខេត្តកំពង់ស្ពឺ៖ ទទួលបានភ្ញៀវជាង ២,៦ម៉ឺននាក់។

៧. ខេត្តពោធិ៍សាត់៖ ទទួលបានភ្ញៀវ ២,៤ម៉ឺននាក់។

៨. ខេត្តរតនគិរី៖ ទទួលបានភ្ញៀវ ៨,៣ពាន់នាក់៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទពេញនិយម