ប្រាសាទ ដាវីន ឆ្លើយតបផាំងៗ ក្រោយអ្នកគាំទ្រជំរុញឱ្យចូលរួម Miss Universe

  • 2024-02-13 02:42:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាម៉ូដែលរាងខ្ពស់ស្រឡះ ប្រាសាទ ដាវីន ឆ្លើយតបភ្លាមៗដោយមិនស្ទាក់ស្ទើរ បន្ទាប់ពីមានអ្នកគាំទ្រចង់ឱ្យតារាស្រីរូបនេះចូលរួមប្រកួតក្នុងកម្មវិធីប្រកួត Miss Universe Cambodia

បើទោះជាមានស្វាមី និងមានកូនរួមហើយក្ដី ប៉ុន្តែសម្រស់របស់ ដាវីន នៅតែស្អាតក្មេងជាងវ័យលេចធ្លោ នៅក្នុងកែវភ្នែកគ្រប់គ្នា គួបផ្សំជាមួយសមត្ថភាព ចំណេះដឹងរបស់នាង នេះហើយ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្ររំពឹង និងជំរុញឱ្យតារាស្រីរូបនេះចូលរួមប្រកួតក្នុងកម្មវិធី Miss Universe។

បន្ទាប់មាន ហ្វេនផេក បង្ហោះរូបនាងជាច្រើន ព្រមទាំងភ្ជាប់ជាមួយពាក្យពេចចង់ឱ្យ ដាវីន ចូលរួម Miss Universe ស្រាប់តែនាង ឆ្លើយតបផាំងៗតែម្ដង ថា «តិចទៅមែនឥឡូវ»។

យ៉ាងណាមិញ បើទោះជាចម្លើយនេះ និយាយក្នុងលក្ខខណ្ឌលេងសើច ឬយ៉ាងណានោះ ក៏អ្នកគាំទ្របង្ហាញសេចក្ដីរីករាយទៅកាន់ ដាវីន និងកាន់តែជំរុញ និងចង់ឃើញតារាស្រីរូបនេះ នៅលើឆាក Miss Universe៕

កេសរ

អត្ថបទពេញនិយម
អត្ថបទថ្មី