ពីមុន​ ឡានចាក់សាំងផង សាកភ្លើងផង! តែឆាប់ៗនេះ​ នឹង​មានឡានសាកភ្លើងផង និងអ៊ីដ្រូសែនផង

  • 2024-02-13 04:37:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda នឹង​បញ្ចេញ​រថយន្ត​ SUV ដ៏ល្បីល្បាញ​របស់ខ្លួន គឺ CR-V ស៊េរីឆ្នាំ​២០២៥ ដែល​ប្រើចំហេះអ៊ីដ្រូសែន និងអគ្គិសនី។

តាមរយៈវីដេអូខ្លីមួយ​ដែលបង្ហោះ​ដោយក្រុមហ៊ុន Honda នៅ​ប្រទេសជប៉ុន បាន​បង្ហាញឱ្យ​ឃើញ​ពី​រថយន្ត Honda CR-V FCEV កំពុងធ្វើតេស្ត​បើកបរ។ រថយន្តនេះ​ស្រោប​ដោយពណ៌ខៀវប៉ារ៉ា មានអក្សរ Hydrogen។ ជាមួយគ្នានោះ ក៏ឃើញ​មានការ​សាកភ្លើងរថយន្ត​ SUV នេះផងដែរ ដែលមានន័យថា វា​ដើរដោយចំហេះអ៊ីដ្រូសែនផង និងអគ្គិសនីផង។

រថយន្ត Honda CR-V នេះ នឹងត្រូវផលិត​នៅ​រោងចក្រ​ក្នុងរដ្ឋ Ohio ដោយ​វានឹងក្លាយ​ជារថយន្តដំបូងគេ​នៅ​អាមេរិកខាងជើង ដែល​ដំណើរការរួមគ្នារវាង​កញ្ចប់អាគុយ និង​កម្លាំងម៉ាស៊ីន​នៃចំហេះអ៊ីដ្រូសែន។

ការបង្ហាញ​ចេញរថយន្តប្រភេទនេះ គឺ​ដើម្បីធានា​ដល់ការបើកបរចម្ងាយឆ្ងាយព្រោះថា បច្ចុប្បន្ន​មិនទាន់មាន​ស្ថានីយបញ្ចូល​អ៊ីដ្រូសែន ច្រើននោះទេ ដូច្នេះអ្នកបើកបរ​ អាច​ជ្រើសរើស​ដើរលើ​ថាមពលអគ្គិសនី​បាន នៅពេល​គ្មានអ៊ីដ្រូសែន។

យ៉ាងណាមិញ Honda មិន​បាន​បញ្ជាក់ពី​ទំហំ​ធុងអ៊ីដ្រូសែន និងទំហំអាគុយ​ដែល​បំពាក់​លើរថយន្ត​ខាងលើនេះឡើយ។

ថ្មីៗនេះ ប្រធាន​ក្រុមហ៊ុន Honda Motor ប្រចាំអឺរ៉ុប លោក Inoue Katsushi បាននិយាយ​ថា ក្នុងទស្សនៈរបស់​លោក​មើលឃើញ​ថា យុគសម័យ​រថយន្តអគ្គិសនី​មកមុន ហើយ​ដំណាក់កាល​បន្ទាប់ គឺ​ជា​រថយន្តចំហេះអ៊ីដ្រូសែន គ្រាន់​តែ​វាត្រូវការចំណាយ​ពេល​ច្រើនទៀត ជាពិសេស​គឺ​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធរបស់វាសិន៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី