សញ្ញាបត្រ​ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ របស់​សាលា NUM នឹងមាន​ QR Code មិនចាំបាច់​យកទៅបញ្ជាក់ឡើយ

  • 2024-02-13 07:15:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (ស.ជ.គ.) បាន​ចុះកិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ ក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh រវាង ក.ប.ទ. និង ស.ជ.គ. ដើម្បីដាក់បញ្ចូល QR Code ដែលអាចផ្ទៀងផ្ទាត់តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” លើសញ្ញាបត្រដែលចេញដោយ ស.ជ.គ.។

ក្រុមការងារ​ជំនាញបានសហការក្នុងការរៀបចំប្រព័ន្ធ និងបានបញ្ចប់រួចរាល់នូវការដាក់បញ្ចូល QR Code រួមមានដូចខាងក្រោម៖

‐ សញ្ញាបត្រថ្នាក់បណ្ឌិត ជំនាន់ទី២ ចំនួន ១

‐ សញ្ញាបត្រថ្នាក់បណ្ឌិតស្រាវជ្រាវ ជំនាន់ទី៧ ចំនួន ២

‐ សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី២៣ ចំនួន ២៩៤ និងជំនាន់ទី២៤ ចំនួន ៣៣៥

‐ សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២៧ ចំនួន ២,៣២៣ និងជំនាន់ទី២៨ ចំនួន ២២៦៤

សូមបញ្ជាក់​ផងដែរ​ថា សញ្ញាបត្រ​ដែលមាន​ដាក់បញ្ចូល QR Code អាចធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងអាចប្រើប្រាស់ជាផ្លូវការដោយមិនតម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងនៃសញ្ញាបត្រ ក្នុងទម្រង់ជាក្រដាសឡើយ។

ទន្ទឹមនឹងនេះ ក.ប.ទ. និង ស.ជ.គ. នឹងបន្តសហការដាក់បញ្ចូល QR Code លើសញ្ញាបត្រចេញដោយ ស.ជ.គ. ជូនអតីតនិស្សិតដែលបានបញ្ចប់សញ្ញាបត្រថ្នាក់បណ្ឌិត សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ដែលនឹងអនុញ្ញាតឱ្យអតីតនិស្សិតនៃ ស.ជ.គ. ទទួលបានសញ្ញាបត្រដែលមាន QR Code ជាឯកសារទន់ (Soft Copy) តាមរយៈសេចក្តីជូនដំណឹងនាពេលខាងមុខឆាប់ៗនេះ៕

ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍