អ្នកនិពន្ធត្រូវបានលើកតម្កើង! រាជរដ្ឋាភិបាល​ យកថ្ងៃ៧ធ្នូ ជា «ទិវាជាតិអ្នកនិពន្ធ»

  • 2024-02-13 09:06:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បាន​ចេញអនុក្រឹត្យនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០២៤ ដោយសម្រេចកំណត់​យកថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ​ ជា ទិវាជាតិអ្នកនិពន្ធ នៃព្រះរាជាណាចក្រកម្ពុជា។

ការសម្រេចនេះ ធ្វើឡើង​ដើម្បីបង្កើនគុណតម្លៃ និងជំរុញ​លើកកម្ពស់​ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែក​ដល់ការអប់រំ ការលើកកម្ពស់​សុខដុមភាពវប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្រ្ត អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្រ្ត និងវិទ្យាសាស្រ្ត។

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី