កីឡាករ​បារាំង​រូប​នេះ​ ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ នៅ​រដូវកាល​២០២៣/២៤​

  • 2024-02-13 13:39:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Kylian Mbappe ជា​កីឡាករ​បារាំង​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ នៅ​រដូវកាល​ឆ្នាំ​២០២៣/២៤ គិត​មក​ត្រឹម​ពេល​នេះ​។ បើ​យោង​តាម​ស្ថិតិ​របស់​ Transfermarkt។​

នៅ​ក្នុង​រដូវកាល​នេះ​ Mbappe បាន​ចូល​លេង​ឲ្យ​ PSG បាន​២៩ប្រកួត​ និង​ស៊ុត​ចូល​ ៣០គ្រាប់​។

កីឡាករ​នេះ​ជា​កីឡាករ​ស្នូល​របស់​ក្លឹប​បារាំង​ PSG ក៏​ដូច​ជា​ក្រុម​ជម្រើស​ជាតិ​បារាំង​ផង​ដែរ​។

ស្ថិតិ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នេះ​ជា​ស្ថិតិ​ដែល​ច្រើន​ដាច់​គេ​ ព្រោះ​កីឡាករ​បារាំង​ដែល​មាន​ស្ថិតិ​ខ្ពស់​បន្ទាប់​ពី​ Mbappe គឺ​ Antoine Griezmann ដែល​កំពុង​លេង​ឲ្យ​ Atletico Madrid ចូល​លេង​បាន​ ៣៤ប្រកួត​ និង​ស៊ុត​ចូល​ ១៨គ្រាប់​៕

ប្រភព៖ transfermarkt   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី