Mark Zuckerberg អះអាងថា Vision Pro របស់ Apple គ្មានអ្វីអស្ចារ្យជាងវ៉ែនតា របស់លោកឡើយ

  • 2024-02-14 02:34:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយនាពេលថ្មីៗនេះថា វ៉ែនតា VR ដែលផលិតដោយក្រុមហ៊ុនលោក គឺល្អជាងវ៉ែនតា Vision Pro របស់ Apple។

នៅក្នុងគណនី Instagram ផ្លូវការរបស់ខ្លួន CEO ក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយចំៗថា វ៉ែនតា VR របស់ខ្លួន Meta Quest 3 មានភាពល្អប្រសើរជាង បើធៀបទៅនឹងវ៉ែនតា Vision Pro របស់ក្រុមហ៊ុន Apple។ លោកថ្លែងបែបនេះ នៅពេលដែលមានមតិខ្លះបានយល់ឃើញថា Apple កំពុងផលិតឧបករណ៍បច្ចេកវិទ្យាដើម្បីផ្លាស់ប្តូរពិភពលោក ដូចដែលក្រុមហ៊ុននេះធ្លាប់ធ្វើក្នុងការបង្កើត iPhone។ ប៉ុន្តែចំពោះមេ Facebook រូបនេះ គឺមិនយល់ដូច្នោះឡើយ។

ចំពោះហេតុផលមួយ Mark Zuckerberg បានថ្លែងបញ្ជាក់ថា វ៉ែនតា Quest 3 គឺមានទម្ងន់ស្រាលជាង Vision Pro រហូតដល់ទៅ ១២០ក្រាម ដែលធ្វើឱ្យអ្នកប្រើប្រាស់ អាចពាក់វាបានយូរ។ គួរឱ្យដឹងថា Vision Pro របស់ Apple ត្រូវបានដាក់លក់នៅក្នុងតម្លៃរហូតដល់ទៅ ៣៤៩៩ដុល្លារអាមេរិក បូករួមទាំងគ្រឿង accessories ដែលដាក់លក់នៅខាងក្រៅទៀត ធ្វើឱ្យ វ៉ែនតា របស់ Apple មួយនេះ អាចមានតម្លៃរហូតដល់ទៅជាង ៤០០០ដុល្លារឯណោះ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា