ពីមុនត្រឹមបេក្ខជនប្រឡង! តែឥឡូវចូលដល់មន្រ្តីរាជការ ប៉ូលិស ទាហាន គឺថាបើពាក់ព័ន្ធគ្រឿងញៀនហើយ ត្រូវដេញចេញពីក្របខណ្ឌតែម្តង
- 2024-02-21 02:36:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីមុនត្រឹមបេក្ខជនប្រឡង! តែឥឡូវចូលដល់មន្រ្តីរាជការ ប៉ូលិស ទាហាន គឺថាបើពាក់ព័ន្ធគ្រឿងញៀនហើយ ត្រូវដេញចេញពីក្របខណ្ឌតែម្តង
ចន្លោះមិនឃើញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានដូចខាងក្រោម៖
១. គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងយោធិន ព្រមទាំងមន្រ្តីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
២. គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង ចំពោះមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងយោធិន ព្រមទាំងមន្រ្តីជាប់កិច្ចសន្យាណា ដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
៣. ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលាមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ៕