មិនត្រឹមតែគាំទ្រពេញទំហឹង ខេម ថែមទាំងរំឮកបទចម្រៀងផ្សាភ្ជាប់ពីគ្រឿងញៀនទៀត

  • 2024-02-22 07:33:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងសំឡេងស្អក ខេម បានចេញមុខគាំទ្របទបញ្ជាម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំពោះមន្ដ្រីរាជការពាក់ព័ន្ធករណីគ្រឿងញៀនត្រូវបណ្ដេញចេញពីក្របខណ្ឌមន្ដ្រីរាជការដោយពុំមានការលើកលែង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

និយាយ​ដល់​រឿង​គ្រឿងញៀន​ ខេម​ ដែល​ជាសិល្បករលេចធ្លោរមួយរូបមាន​ដើម​កំណើត​ចេញពីខេត្ដកំពង់ឆ្នាំង ធ្លាប់​ប្រឡូក​ក្នុង​សង្គម​យុវវ័យ​សប្បាយ​រីករាយ​ និង​ជូរចត់ផង។ លោក​ធ្លាប់​ដើរ​តួ និង​ច្រៀង​ដោយ​ផ្ទាល់​នូវ​បទ "ជីវិត​ក្មេង​ពាល" ដែល​និពន្ធ​ទំនុកច្រៀងដោយ​លោក ងួន សុបិន ទទួល​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ពីមហាជន​កាលពីអំឡុងឆ្នាំ២០១៦។

៩ឆ្នាំ​ក្រោយ ស្រាប់​តែ​លោក​រំលឹក​បទចម្រៀង​នេះ​ម្ដង​ទៀត ដោយ​ភ្ជាប់​ជាមួយ​សារ​ដាស់តឿន និង​បញ្ជា​របស់ប្រមុខរាជរដ្ឋាភិបាល​ទាក់ទង​នឹង​បញ្ហា​គ្រឿងញៀន។ តាម​រយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ខេម ក៏បានភ្ជាប់សារដាស់តឿន​រឿងគ្រឿងញៀនដល់យុវវ័យ​កុំឲ្យភ្លើតភ្លើន ឬលង់ក្នុងល្បែងអបាយមុខនេះ ដោយ​បាន​ភ្ជាប់ឈុតខ្លះក្នុងMV បទ "ជីវិតក្មេងពាល"​ ទៀតផង។

បន្ថែមពីលើការបញ្ចេញមតិគាំទ្រហើយនោះ តារាចម្រៀង ខេម ក៏បានរំឮកបទចម្រៀងចាស់របស់ខ្លួន ចំណងជើងថា «ជីវិតក្មេងពាល» ឆ្លុះបញ្ចាំងពីតថភាពពិតរបស់ក្រុមគ្រួសារមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារគ្រឿងញៀន។

ខេម បានឡើងថា "សូមបងប្អូនកុំមើលស្រាលគ្រឿងញៀនឱ្យសោះ យើងខ្ញុំទាំងអស់គ្នាជាតារាចម្រៀងសូមផ្តល់សារជូនពុកម៉ែបងប្អូនទាំងអស់គ្នា ជៀសឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនបានបំផ្លាញសង្គមជាតិរបស់យើង គ្រឿងញៀនបំផ្លាញគ្រួសាររបស់យើង បំផ្លាញអ្នកស្រុក អ្នកភូមិរបស់យើង និងសង្គមរបស់យើងផងដែរ សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន៕

អត្ថបទ៖ Ah Mouy